កូវីដ-១៩
ទូទាំងខេត្តកោះកុង ផ្អាកមិនអោយរៀបចំពិធីមង្គលការ និងជប់លៀងគ្រប់ប្រភេទរហូតដល់មានការជូនដំណឹងឡើងវិញ
BY Khmernote Media
March 10, 2021
រដ្ឋបាលស្រុកទាំង៦ និងរដ្ឋបាលក្រុងខេមរភូិន្ទ បានចេញសេចក្តីជូនព័ត៌មានទៅកាន់អាជ្ញាធរមូលដ្ឋាន ស្តីពីការផ្អាកជាបណ្តោះអាសន្ន កម្មវិធីជួបជុំខួបកំណើត ពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីជប់លៀងផ្សេងៗដែលមានការជួបជុំមនុស្សច្រើនកុះករ។

ក្នុងសេចក្តីជូនព័ត៌មាននោះដែរ ក៏បានណែនាំអោយអាជ្ញាធរមូលដ្ឋាន ធ្វើការជូនដំណឹងក៏ដូចជាណែនាំដល់ប្រជាពលរដ្ឋដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ហើយការផ្អាកនេះនឹងត្រូវអនុវត្តន៍ចាប់ពីពេលជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី៕






