មុននេះបន្តិច អ្នកនាង ឱក សុគន្ធកញ្ញា ធ្វើការបញ្ជាក់ពីលទ្ធផលធ្វើតេស្តរកមេរោគជំងឺកូវីដ១៩ លើកទីមួយ
- March 11, 2021
កាលពីថ្ងៃ ០៩ មីនា ២០២១នេះ អ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើការបកស្រាយ និងថ្លែងអំណរគុណដល់ប្រិយមិត្តដែលបានព្រួយបារម្ភ និងសួរសុខទុក្ខ ដោយអ្នកនាងរៀបរាប់ថាមិនមានអាការៈ ក្តៅខ្លួន ផ្តាសាយ ណាមួយគួរឲ្យសង្ស័យទេ។ ចំណេកនៅមុននេះបន្តិច អ្នកនាង បានធ្វើការបញ្ជាក់ពីលទ្ធផលធ្វើតេស្ត លើកទីមួយ រកមេរោគជំងឺកូវីដ១៩ គឺ អវិជ្ជមាន (Negative) ។ ខាងក្រោមនេះជាសំណេររបស់អ្នកនាង៖

ជម្រាបសួរ និងសូមអរគុណជាថ្មីម្តងទៀត ចំពោះការជូនពរពីបងប្អូន។ សម្រាប់នាងខ្ញុំ និងក្រុមគ្រួសារព្រមទាំងបុត្រ បានចូលរួមធ្វើតេស្ត លើកទីមួយ រកមេរោគជំងឺកូវីដ១៩ ពេលនេះនាងខ្ញុំបានទទួលលទ្ធផលរួចហើយគឺ អវិជ្ជមាន (Negative) ប៉ុន្តែក្នុងអំឡុងពេលនេះនាងខ្ញុំ និងក្រុមគ្រួសារក៏កំពុងធ្វើចត្តាឡីស័ក្តរយះពេល១៤ថ្ងៃ បន្តតាមដានសុខភាព ដើម្បីធ្វើតេស្តជាលើកទី2 បន្តទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ អរគុណណាស់ដល់ពុកម៉ែបងប្អូន អ្នកស្រលាញ់គាំទ្រនាងខ្ញុំទាំងអស់គ្នាដែលបានបារម្ភនិងសួរសុខទុក្ខជាច្រើនដែលនាងខ្ញុំមិនបានឆ្លើយតបបានទាំងអស់គ្នា ! 🙏សូមជូនពរមិត្តភ័ក្របងប្អូនដែលកំពុងសម្រាកព្យាបាល ទទួលបានសុខភាពល្អរឹងមាំមកវិញឆាប់ៗ និងសូមអ្នកទាំងអស់គ្នារក្សាជំហរជំនៈឲ្យបាន 💪🙏 ហង្សមាសត្រូវតែរឹងមាំ ។ សូមប្រុងប្រយ័ត្ននឹងបន្តការពារថែទាំសុខភាពអោយកាន់តែខ្លាំងបន្ថែមទៀតចំពោះកូវិដ១៩នេះ ” ៣កុំ ៣កាពារ” ៕


- Share This Post:






