បច្ចេកវិទ្យា

លេចធ្លាយរូបរាង Oppo ស៊េរីថ្មីមួយទៀត មានក្បាលឆកតូចបំផុតសឹងតែមានអេក្រង់ពេញលាតដូច Find X

BY
Khmernote Media
July 31, 2018

ក្រោយពីស្មាតហ្វូន Find X របស់ក្រុមហ៊ុន Oppo បង្ហាញខ្លួន គេនាំគ្នាកោតសរសើរមិនដាច់ពីមាត់ពីរូបរាងដ៏ប្លែកអេក្រង់លាតសន្ធឹងពេញផ្ទៃខាងមុខ និងមិនមានក្បាលឆកដូចស្មាតហ្វូនដទៃ។ ហើយកាលពីពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយមួយទៀតទាក់ទងនឹងស្មាតហ្វូនមួយទៀតរបស់ Oppo គឺ R17 ដែលអេក្រង់មានក្បាលឆកតូចបំផុតស្ទើរតែលាតពេញផ្ទៃអេក្រង់ខាងមុខតែម្តង។

បើមើលឲ្យជិតទៅ ក្បាលឆកដ៏តូចរបស់ Oppo R17 នោះសម្រាប់ដាក់កាមេរ៉ាខាងមុខ និងរន្ធស្តាប់សំលេងពេលនិយាយទូរស័ព្ទប៉ុណ្ណោះ ចំណែកឯ sensor ផ្សេងៗទៀត គឹមិនដឹងថា នឹងបង្កប់នៅកន្លែងណាឡើយ។ គេនៅមិនទាន់ដឹងច្បាស់ពីកំលាំងម៉ាស៊ីន និងកំលាំងកាមេរ៉ារបស់ Oppo R17 នេះនៅឡើយទេ ប៉ុន្តែតាមការសន្និដ្ឋានត្រកូល R របស់ក្រុមហ៊ុន Oppo មិនមានកំលាំងម៉ាស៊ីនខ្លាំងមិនធម្មតាឡើយ ហើយ R17 នេះអាចនឹងមាន RAM ទំហំដល់ទៅ 10GB ទៀតផង៕

អត្ថបទ៖ ឌី
ប្រភព៖ gsmarena

Share This Post: