ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អាណិតណាស់ ! ក្មេងប្រុស-ស្រី ចំនួន៦នាក់ បានឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃនេះ

    BY Khmernote Media March 12, 2021
    អាណិតណាស់ ! ក្មេងប្រុស-ស្រី ចំនួន៦នាក់ បានឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃនេះ

    យោងតាមសេចក្តីជូនដំណឹងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៦២នាក់ និងមានករណីជាសះស្បើយថ្មី២២នាក់ផងដែរ។ ក្នុងសេចក្តីជូនដំណឹងនេះដែរ គេសង្កេតឃើញថាមានក្មេងប្រុស ក្មេងស្រី ចំនួន៥នាក់បានឆ្លងជំងឺកូវីដ-១៩ នេះដូចគ្នា ដោយក្នុងនោះរួមមាន៖

    រូបតំណាង

    -កុមារា ជនជាតិខ្មែរ អាយុ ១ខួប ៦ខែ មានអាសយដ្ឋានស្នាក់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។
    -កុមារី ជនជាតិខ្មែរ អាយុ ១៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
    -កុមារា ជនជាតិខ្មែរ អាយុ ៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិ៥ ឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង។
    -កុមារី ជនជាតិខ្មែរ អាយុ ២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិ២ ឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង។
    -កុមារី ជនជាតិខ្មែរ អាយុ ១៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិ៣ ឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង។
    -កុមារា ជនជាតិខ្មែរ អាយុ ៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ៕

    Share This Post: