ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    មុននេះបន្តិច អភិបាលខណ្ឌឬស្សីកែវ​ បានបញ្ជាក់ថារកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ម្នាក់នៅផ្ទះជួលមួយកន្លែង​ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ

    BY Khmernote Media March 14, 2021
    មុននេះបន្តិច អភិបាលខណ្ឌឬស្សីកែវ​ បានបញ្ជាក់ថារកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ម្នាក់នៅផ្ទះជួលមួយកន្លែង​ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ

    បើតាមការអោយដឹងពីឯកឧត្តម ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ នៅលើបណ្តាញសង្គម Facebook នៅមុននេះបន្តិចបានអោយដឹងថា រកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ម្នាក់នៅក្នុងសង្កាត់ទូលសង្កែទី១ ខណ្ឌឫស្សីកែវ។ អភិបាលខណ្ឌរូបនេះបានអោយដឹងថា៖

    “ព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង២០ និង០០នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០១នាក់ ជាស្ត្រី អាយុ ២៥ ឆ្នាំ មានទីតាំងនៅផ្ទះជួលគ្មានលេខ ផ្លូវ ១០៣R ក្រុមទី៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ បច្ចុប្បន្នអ្នកជម្ងឺម្នាក់នេះត្រូវបានបញ្ជូនទៅព្យាបាល នៅមណ្ឌលសុខភាព ចាក់អង្រែ។ រីឯអ្នកដែលពាក់ព័ន្ធមានចំនួន ០៣ នាក់ តម្រូវអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ ព្រមទាំងត្រៀមយកសំណាកនៅព្រឹកថ្ងៃស្អែក ជាចុងក្រោយ អាជ្ញាធរ បានសម្រេចបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្នផងដែរ៕”

    Share This Post: