ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កក្កដា សោភ័ណ្ឌ ប្រកាសទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ និងអំពាវនាវឲ្យមិត្តភក្តិទៅធ្វើតេស្ត

    BY Khmernote Media March 14, 2021
    កក្កដា សោភ័ណ្ឌ ប្រកាសទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ និងអំពាវនាវឲ្យមិត្តភក្តិទៅធ្វើតេស្ត

    មុននេះបន្តិច លោក កក្កដា សោភ័ណ្ឌ បានបង្ហោះជាសាធារណៈនៅក្នុងបណ្តាញសង្គមហ្វេសបុកថា គាត់ ទទួលបានលទ្ធផលពីគ្រូពេទ្យថា វិជ្ជមានកូវីដ១៩ ដោយលោករៀបរាប់ថា៖ “Update to my health ! ខ្ញុំកក្កដា សោភ័ណ្ឌ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុកមេរោគ Covid-19 នេះពិតមែន។ អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ… ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីអោយបានល្អ រងចាំការព្យាបាល ។ សូមទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេស វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេរខ្ញុំ… សូមទោសមិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ.. សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត នឹង ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ។”

    គួរបញ្ជាក់ថាកាលពីម្សិលមិញនេះ កក្កដា សោភ័ណ្ឌ ក៏បាន បង្ហោះឲ្យដឹងថា មកពីមានការសង្ស័យលើខ្លួនឯងបានយកសំណាកទៅពិនិត្រ…. ស្អែកបានដឹងលទ្ធផល យ៉ាងណាសង្ឃឹមថាគ្រាន់ថា ឈឺក្តៅខ្លួន គ្រុនធម្មតាទៅចុះ.. ….. បងប្អូនដែលមានការសង្ស័យ ឬ បានជួបជុំកន្លងមក.. ហើយមានអាការ:មិនទុកចិត្ត ប្រញាប់ទៅយកសំណាកពិនិត្រ ដើម្បិចូលរួមទប់ស្កាត់ Covid-19 ទាំងអស់គ្នា…
    សុំជូនពរខ្លួនឯងកុំអោយមានអីកើតឡើង ! ៕

    Share This Post: