កូវីដ-១៩
ដំណឹងរីករាយ ថ្ងៃនេះគ្រូពេទ្យកម្ពុជា ព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយរហូតដល់៨៣នាក់
BY Khmernote Media
March 15, 2021
នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន២០នាក់ និងមានករណីជាសះស្បើយថ្មី៨៣នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង២០នាក់នោះ គឺមាន០១នាក់ជាអ្នកដំណើរមកពីបរទេស ០១នាក់ទៀតជាពលករមកពីថៃ និង១៨នាក់ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

ជាដំណឹងល្អនោះគឺ នៅថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជា បានព្យាបាលអ្នកជំងឹកូវីដ១៩ ចំនួនរហូតដល់ទៅ៨៣នាក់ជាសះស្បើយ ដោយនៅក្នុងនោះមាន១១នាក់អ្នកដំណើរចូលមកកម្ពុជា និង៧២នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
