រដ្ឋបាលខេត្តស្ទឹងត្រែង ប្រកាសស្វែងរកជំនួយជួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ផង តាមរយៈលេខទូរស័ព្ទទាំង៣ខ្សែនេះ
- August 2, 2018
ដោយសារតែស្ថានភាពទឹកជំនន់បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងភូមិ ឃុំ សង្កាត់មួយចំនួនជាពិសេសស្រុកសៀមប៉ាង និងតាមដងទន្លេមេគង្គ ទន្លេកុង ទន្លេសាន នៃខេត្តស្ទឹងត្រែង ទើបគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង សូមអំពាវនាវដល់ អង្គការសង្គមសុីវិល ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន ក្រុមហ៊ុន សហគ្រាស និងសប្បុរសជននានា មេត្តាពិនិត្យលទ្ធភាពក្នុងការរួមចំណែកជាធនធានថវិកា សម្ភារបរិក្ខា ស្បៀងអាហារ និងមធ្យោបាយផ្សេងៗ ដើម្បីរួមជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាំយកនូវធនធានទាំងនេះទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនៅតាមតំបន់ ដែលរងផលប៉ះពាល់ពីទឹកជំនន់ទាំងអស់ក្នុងខេត្តស្ទឹងត្រែង ជាពិសេសនៅក្នុងមូលដ្ឋានស្រុកសៀមប៉ាង៕
ចំពោះសប្បុរសជន ដែលមានបំណងចូលរួមបរិច្ចាគ អាចចូលរួមចំណែកជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តស្ទឹងត្រែង តាមរយ:ទូរស័ព្ទលេខ៖
– ០៨៨ ៨២២ ១២៧២
– ០៩៧ ៩១២ ៧០០០
– ០១២ ៤៦៩ ៤៩២


អត្ថបទ៖ សេម
ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង
- Share This Post:






