បច្ចេកវិទ្យា

ត្រៀមលុយ! iPhone X, iPhone X Plus និង iPhone LCD អាចនឹងត្រូវបានបង្ហាញនាថ្ងៃទី12 ខែកញ្ញា ខាងមុខនេះ

BY
Khmernote Media
August 2, 2018

យោងតាមប្រវត្តិនៃកាលបរិច្ឆេតរបស់ក្រុមហ៊ុន Apple ទាក់ទងទៅនឹងការដាក់តាំងបង្ហាញ iPhone ជំនាន់ថ្មីរបស់ខ្លួន អាចឲ្យយើងសន្មត់បានថា គ្រប់ម៉ូដែល iPhone ឆ្នាំ2018 ទាំងអស់ដែលមានដូចជា iPhone X, iPhone X Plus និង iPhone LCD អាចនឹងត្រូវបានលេចមុខទៅតាមការកំណត់នេះ។

កាលពីថ្ងៃអង្គារ ទី12 ខែកញ្ញា ឆ្នាំ2017 ឆ្នាំមុនគឺជាកាលបរិច្ឆេតនៃការប្រកាស iPhone 8 និង iPhone 8 Plus ហើយជាធម្មតាក្រុមហ៊ុន Apple តែងធ្វើព្រឹត្តិការណ៍នៃការដាក់តាំងបង្ហាញរបស់ខ្លួននេះឡើងនាកំឡុងថ្ងៃអង្គារ រឺពុធ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដូចនេះ សម្រាប់សប្ដាហ៍ទី2 នៃខែកញ្ញា ឆ្នាំ2018 គឺត្រូវនឹងថ្ងៃពុធ ហើយវាក៏អាចនឹងជាកាលបរិច្ឆេតនៃការប្រកាស iPhone ឆ្នាំ2018 គ្រប់ម៉ូដែលដែរ។

Fu

ប្រភព៖ idownloadblog

Share This Post: