កូវីដ-១៩
អភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា រកឃើញបុរសវ័យចំណាស់ម្នាក់ និងកុមារាកុមារី ០២នាក់ វិជ្ជមានកូវីដ១៩
BY Khmernote Media
March 16, 2021
យោងតាមការបញ្ជាក់ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ព័ត៌មានស្ដីពី ការរកឃើញអ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០៣ នាក់ នៅវេលាម៉ោង១០ និង៤០នាទី ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ២២៣j ផ្លូវលេខ៥៩៩ ក្រុមទី៦ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ បានមកទទួលយក អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០៣ នាក់ មានដូចជា៖

១- បុរស អាយុ៤៣ឆ្នាំ
២- កុមារី អាយុ១៦ឆ្នាំ
៣- កុមារា អាយុ១២ឆ្នាំ ហើយ អ្នកជម្ងឺទាំងបីនាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅ សណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់) ដោយឡែកទីតាំងខាងលើនេះ បាននិងកំពុងបិទជាបណ្ដោះអាសន្នកាលពីថ្ងៃម្សិលមិញ ក្រោយពីមានការយកសំណាករួចមក៕

