កូវីដ-១៩
សូមប្រយ័ត្នកូនចៅ! រកឃើញក្មេងៗចំនួន៣នាក់ បានឆ្លងកូវីដ១៩ នៅថ្ងៃនេះ
BY Khmernote Media
March 17, 2021
នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៧៥នាក់ និងមានករណីជាសះស្បើយថ្មី ២២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៧៥នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។

នៅក្នុងចំណោមអ្នកវិជ្ជមានទាំង៧៥នាក់នេះ មានក្មេងៗចំនួន៣នាក់ផងដែរ រួមមាន៖
+ កុមារាជនជាតិខ្មែរ អាយុ១២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
+ កុមារីជនជាតិខ្មែរ អាយុ១៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
+ កុមារីជនជាតិខ្មែរ អាយុ១៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
