បច្ចេកវិទ្យា

ទីបំផុត អ្នកប្រើប្រាស់ស្មាតហ្វូន Android ទាំងអស់នឹងទទួលបានមុខងារ Dark Mode ដែលល្អបំផុតសម្រាប់ការប្រើប្រាស់ពេលយប់ ប៉ុន្ដែត្រូវរងចាំបន្ដិចទៀតសិន

BY
Khmernote Media
February 24, 2018

ជាច្រើនឆ្នាំមកហើយ ដែលអ្នកប្រើប្រាស់ស្មាតហ្វូនជាច្រើនទាំង Android និង iOS បានធ្វើការស្នើសុំឲ្យក្រុមហ៊ុនអភិវឌ្ឍន៍លើមុខងារ Dark mode ទៅក្នុងប្រព័ន្ធដំណើរការរបស់ពួកគេ។ រហូតមកដល់ពេលនេះ ការស្នើសុំនោះហាក់ដូចជាទទួលបានផ្លែផ្កាហើយ ព្រោះមុខងារពណ៌ខ្មៅងងឹតនេះបាននឹងកំពុងចូលមកក្នុងស្មាតហ្វូន Android ហើយ។

ចំពោះពត៌មានដែលទាក់ទងទៅនឹងការអភិវឌ្ឍមុខងារ Dark Mode នេះគឺទទួលបានពីបុគ្គលិកម្នាក់របស់ក្រុមហ៊ុន Google ដែលបុគ្គលនោះគឺជាអ្នកបង្កើតមុខងារនេះផ្ទាល់តែម្ដង។ ហើយសម្រាប់មូលហេតុដែល Google សម្រេចដាក់មុខងារនេះឲ្យប្រើប្រាស់ ក៏ដោយសារតែមានការស្នើសុំច្រើនពីសំណាកអតិថិជន។ មួយវិញទៀត Dark Mode អាចហៅម៉្យាងទៀតបានថា “Night Theme”។

ស្របពេលជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Google ម្នាក់បានមានប្រសាសន៍ថា “ក្រុមហ៊ុនវិស្វកររបស់ពួកយើង បានបន្ថែមមុខងារនេះហើយ ស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់។ សម្រាប់កាលបរិច្ឆេតដាក់ឲ្យប្រើប្រាស់វិញ នឹងត្រូវបានធ្វើឡើងក្នុងពេលតែមួយជាមួយនឹងប្រព័ន្ធដំណើរការ Android ជំនាន់ថ្មីតែម្ដង។”

គួរបញ្ចាក់ផងដែរថា Dark Mode អាចនឹងត្រូវបានពន្យាពេលដាក់ឲ្យប្រើប្រាស់រហូតដល់ Android P ឯណោះ ហើយសម្រាប់ប្រព័ន្ធដំណើរការថ្មីនេះក៏នឹងត្រូវបានភ្ជាប់មកស្រាប់ជាមួយនឹងកំពូលស្មាតហ្វូន Google Pixel ជំនាន់ថ្មីផងដែរ។ ទោះជាយ៉ាងណា សម្រាប់ស្មាតហ្វូនដទៃទៀតក៏អាចតម្លើងយកប្រព័ន្ធដំណើរការនេះបានដូចគ្នា ពេលក្រុមហ៊ុន Google សម្រេចដាក់ឲ្យប្រើប្រាស់។

Fu

ខ្មែរណូត

ប្រភព៖ idropnews

Share This Post: