អាណិតណាស់! ក្រសួងរកឃើញកុមារ និងទារកចំនួន០៨នាក់បានឆ្លងជំងឺកូវីដ១៩
នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៧នាក់ និងមានករណីជាសះស្បើយថ្មី ១៩នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣៧នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។

នៅក្នុងចំណោមអ្នកវិជ្ជមានទាំង៣៧នាក់នេះ ក៏មានក្មេងៗ និងទារកចំនួន ០៨នាក់ផងដែរ រួមមាន៖
+ កុមារីជនជាតិខ្មែរ អាយុ ១១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិដំណាក់សង្កែ ខណ្ឌដង្កោរ រាជធានីភ្នំពេញ
+ ទារកាជនជាតិខ្មែរ អាយុ ០៧ខែ មានអាសយដ្ឋានស្នាក់នៅ ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ
+ កុមារាជនជាតិខ្មែរ អាយុ ០៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារថ្មី២ រាជធានីភ្នំពេញ
+ កុមារីជនជាតិខ្មែរ អាយុ ០៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារថ្មី២ រាជធានីភ្នំពេញ
+ កុមារីជនជាតិខ្មែរ អាយុ ១៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ
+ កុមារាជនជាតិខ្មែរ អាយុ ១៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
+ កុមារីជនជាតិខ្មែរ អាយុ ១៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
+ ទារកជនជាតិខ្មែរ អាយុ ០១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

