បច្ចេកវិទ្យា

Apple ក្លាយជាក្រុមហ៊ុនដំបូងបំផុតលើពិភពលោក ដែលមានតម្លៃរហូតដល់ ១ លានលានដុល្លារ

BY
Khmernote Media
August 3, 2018

របាយការណ៍សេដ្ឋកិច្ចមួយបានបង្ហាញថា ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Apple បានក្លាយទៅជាក្រុមហ៊ុនអាមេរិកទីមួយ ដែលមានតម្លៃរហូតដល់ ១ លានលានដុល្លារ។ របាយការណ៍ខាងលើបានបង្ហាញដែរថា ក្នុងសប្តាហ៍នេះភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើតឡើងដល់ ២០៨,៣៨ ដុល្លារក្នុងមួយហ៊ុន។ បើធ្វើការប្រៀបធៀបទៅនឹងតម្លៃហ៊ុនកាលពីឆ្នាំមុន​ បានបង្ហាញថាភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើង ២០%។

បើយោងតាមក្រុមអ្នកវិភាគសេដ្ឋកិច្ចបានព្យាកណ៍ថា តម្លៃហ៊ុនរបស់ក្រុមហ៊ុន Apple អាចនឹងបន្តកើនឡើងរហូតដល់ ២២៥ ដុល្លារក្នុងមួយហ៊ុន ឬអាចឈានដល់ ២៧៥ ដុល្លារក្នុងមួយហ៊ុន​ទៀតផង​។ ​ប្រសិនបើអ្វីៗ អាចកើតឡើងដូចការព្យាករណ៍របស់ក្រុមអ្នកវិភាគខាងលើនេះមែន តម្លៃរបស់ក្រុមហ៊ុន Apple នឹងកើនឡើងដល់ ១,៣ លានលានដុល្លារឯណោះ។ សូមបញ្ជាក់ជូនថា ជុំវិញបញ្ហាតម្លៃរបស់ក្រុមហ៊ុននេះ គឺមានក្រុមហ៊ុនអាមេរិកចំនួន ៣ ផ្សេងទៀតដែលកំពុងតាមពីក្រោយក្រុមហ៊ុន Apple ​ដែលក្នុងនោះរួមមានក្រុមហ៊ុន Amazon ដែលមានតម្លៃ ៩០០ ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុន Google និង Microsoft មានតម្លៃ ៨០០ ពាន់លានដុល្លារដូចគ្នា៕

អត្ថបទ៖ ភក្តី

ប្រភព៖ CNN

Share This Post: