បច្ចេកវិទ្យា

លេចធ្លាយខ្ទេចគ្មានសល់! Galaxy Note 9 មិនទាន់បង្ហាញជាផ្លូវការផង ឥលូវលេចធ្លាយវីដេអូផ្សាយពាណិជ្ជកម្មបាត់ (មានវីដេអូ)

BY
Khmernote Media
August 3, 2018

នៅមិនដល់១សប្តាហ៍ទៀតប៉ុណ្ណោះ ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េ Samsung នឹងធ្វើការដាក់បង្ហាញ Smartphone ជំនាន់ថ្មីរបស់ខ្លួន ដែលត្រូវបានគេរំពឹងថាជា Galaxy Note 9។ ខណៈនៅសល់តែប៉ុន្មានថ្ងៃទៀត Note 9 នឹងបង្ហាញខ្លួនទៅហើយ ស្រាប់តែពេលថ្មីៗនេះមានវីដេអូលេចធ្លាយមួយពី Sammobile ដែលបង្ហាញពីរូបរាងយ៉ាងច្បាស់របស់ Note ស៊េរីថ្មីតែម្តង។

តាមរយៈវីដេអូនោះបង្ហាញពីរូបរាងរបស់ Note 9 ជាមួយនឹងពណ៌ខៀវយ៉ាងស្រស់ស្អាត ហើយកាន់តែពិសេសនោះគឺ ប៊ិច S Pen ពណ៌លឿងយ៉ាងទាក់ទាញ។ Galaxy Note ជំនាន់ថ្មីនេះត្រូវបានក្រុមហ៊ុន Samsung សន្យាថា នឹងតំឡើងអង្គផ្ទុកទិន្នន័យនៅក្នុងម៉ាស៊ីនរហូតដល់ 512GB ហើយអាចបន្ថែមម៉េម៉ូរីក្រៅបាន 512GB ទៀត សរុបមកអាចផ្ទុកទិន្នន័យបានរហូតដល់ទៅ 1TB។ Galaxy Note 9 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី០៩ ខែសីហា ខាងមុននេះ ជាមួយលក្ខណៈសម្បត្តិថ្មីៗ ដែលក្រុមហ៊ុន Samsung បានអភិវឌ្ឍន៍៕

https://www.youtube.com/watch?v=3qc3144mCi0

អត្ថបទ៖ ឌី
ប្រភព៖ theverge

Share This Post: