កូវីដ-១៩
ថ្ងៃនេះ រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ៥៤នាក់បន្ថែមទៀត ក្នុងនោះមានជនជាតិខ្មែរ ៣២នាក់ក្នុងសហគមន៍
BY Khmernote Media
March 20, 2021
នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៥៤នាក់ និងមានករណីជាសះស្បើយថ្មី ១៨នាក់ផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៥៤នាក់នោះ គឺ មាន០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៥៣នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
