កូវីដ-១៩

ថ្ងៃនេះ ប្រទេសថៃ រកមានអ្នកឆ្លងថ្មី ៧៣នាក់ ដូចគ្នានឹង កម្ពុជា បេះដាក់

BY
autoadmin
March 22, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា ប្រទេសថៃនៅថ្ងៃច័ន្ទ ទី២២ ខែមីនា ឆ្នាំ២០២១ បានកត់ត្រាករណីជំងឺ ​COVID-19 ចំនួន ៧៣ករណី ដោយក្នុងនោះមាន ៦៦ករណី ជាការចម្លងក្នុងស្រុក ដែលនាំឱ្យចំនួនករណីសរុបមានដល់ ២៧,៨៧៦ ករណី ចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 ជាលើកដំបូងកាលពីឆ្នាំមុន។ ក៏មានការស្លាប់ថ្មី ១ ត្រូវបានបញ្ជាក់នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនស្លាប់សរុបកើនដល់ ៩១ នាក់។

ក្នុងចំណោមករណីជំងឺ COVID-19 សរុបទាំង ២៧,៨៧៦ ដែលប្រទេសថៃបានកត់ត្រាក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ មានករណីចំនួន ២៤,៨៩២ ជាការចម្លងក្នុងសហគមន៍ ដោយមានករណីចំនួន ១៥,៤៩២ ត្រូវបានរកឃើញតាមរយៈការចុះយកសំណាកពីបុគ្គលិកសុខាភិបាល និងករណីចំនួន ២,៩៨៤ ជាអ្នកត្រឡប់ពីបរទេស។ គិតមកទល់ពេលនេះមានអ្នកជំងឺចំនួន ២៦,៦៦៣ នាក់ បានជាសះស្បើយនិងត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺ ១,១២២ នាក់ កំពុងទទួលការព្យាបាលនៅឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: