កូវីដ-១៩
ថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៥៥នាក់បន្ថែមទៀត ភាគច្រើនជាជនជាតិខ្មែរ
BY Khmernote Media
March 25, 2021
នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៥នាក់ និងមានករណីជាសះស្បើយថ្មី ២៣នាក់ផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៥៥នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
