កូវីដ-១៩
សាលាសង្កាត់ស្ទឹងមានជ័យទី១ បញ្ជាក់ការចុះយកអ្នកវិជ្ជមានកូវីដ-១៩ ម្នាក់នៅចំណុចអគារ ហុកអាន ផ្លូវ៣៧១
BY Khmernote Media
March 25, 2021
នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ សាលាសង្កាត់ស្ទឹងមានជ័យទី១ បានបញ្ជាក់ថារកឃើញករណីវិជ្ជមានថ្មីកូវីដ-១៩ លើស្ត្រីជនជាតិខ្មែរ អាយុ២៧ឆ្នាំ ដែលស្នាក់នៅបន្ទប់ជួលលេខ២២៥ ក្នុងអគារ ហុកអាន ផ្លូវ៣៧១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមរយៈផេកហ្វេសប៊ុក សាលាសង្កាត់ស្ទឹងមានជ័យទី១ បានរៀបរាប់ថា៖ “នៅគោលដៅថ្មីមាន : ករណីរកឃើញ វិជ្ជមានកូវីដ១៩ ម្នាក់ នៅវេលាម៉ោង៩÷៥០នាទី ថ្ងៃទី២៥ខែមីនា ឆ្នាំ២០២១ នៅចំណុចអាគារ ហុកអាន ផ្លូវ៣៧១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ គណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី១ សហការជាមួយក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ បានចុះយកអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ឈ្មោះ ទៀង អូន អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់លេខ២២៥ ជាន់ទី ១ នៃអាគារ ហុកអាន។ បច្ចុប្បន្នទីតាំងនេះត្រូវបាន ហ៊ុមព័ទបណ្តោះអាសន្ន ។”






