ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ពីមូលហេតុដែលជំងឺកូវីដ-១៩ ចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងងាយស្រួល

    BY Khmernote Media March 27, 2021
    លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ពីមូលហេតុដែលជំងឺកូវីដ-១៩ ចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងងាយស្រួល

    តាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា ដោយបានដកស្រង់សំដីរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលស្តីពីចម្លងជំងឺកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

    “អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ការចម្លងវីរុសកូវីដ-១៩​ គឺតាមតំណក់ទឹកមាត់តូចៗ​ ដែលមនុស្សមានវីរុសកូវីដ-១៩​ ក្អក​ កណ្តាស់​ ឫនិយាយ​ ឫស្រែក​ ធ្វេីឱ្យធ្លាក់លេីផ្ទៃនានាក្នុងរយ:ពេលកំណត់មួយ។ អ្នកជាធម្មតា​ ទៅប៉ះផ្ទៃទាំងនោះ​ ឫនៅជិតគ្នាក្រោមមួយម៉ែត្រកន្លះ​ វានឹងឆ្លងមកតាមផ្លូវដង្ហេីម​ ឫតាមការយកដៃដែលមានជាប់មេរោគ​ មកញីមុខមាត់របស់ខ្លួន។ ដូច្នេះ​ ត្រូវសម្អាតសំភារ:ប្រេីប្រាស់ប្រចាំថ្ងៃ​ ចំអិនសាច់​ និងម្ហូបអារហារឱ្យបានឆ្អិនល្អ​ សម្អាតដៃ​ និងសំភារ:ចម្អិនម្ហូបអារហារឱ្យបានល្អ​ ព្រមទាំងការអនុវត្តអនាម័យ​ និងកិច្ច​ ៣ការពារ​ ៣កុំ​ និងចាក់វ៉ាក់សាំងកូវីដ-១៩​ ដេីម្បីចៀសផុតពីការចម្លងវីរុសដ៏កាចសាហាវនេះ។”

    Share This Post: