ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​៥១​នាក់​ ជាមួយ​ស្ត្រី​មាន​ជំ​ងឺ​កូ​វី​ដ​១៩​ ម្នាក់​ក្នុងពិធីឡើងផ្ទះ​នៅ​ភូមិ​ឈើភ្លើង​ ឃុំ​កំពង់ត្រាច​ ស្រុក​រមាស​ហែក​

    BY Khmernote Media March 28, 2021
    រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​៥១​នាក់​ ជាមួយ​ស្ត្រី​មាន​ជំ​ងឺ​កូ​វី​ដ​១៩​ ម្នាក់​ក្នុងពិធីឡើងផ្ទះ​នៅ​ភូមិ​ឈើភ្លើង​ ឃុំ​កំពង់ត្រាច​ ស្រុក​រមាស​ហែក​

    ​ស្វាយ​រៀង​ ៖​ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨​ ខែមីនា​នេះ​ថា​ នៅ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០២១​ ក្រុមការងារ​ស្រាវជ្រាវ​ និង​តាមដាន​បុគ្គល​សង្ស័យ​ថា​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩​ខេត្ត​ បាន​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​នឹង​ ស្ត្រីជន​ជាតិខ្មែរ​ឈ្មោះ​ ទៀង​ អូន​ អាយុ​២៧​ឆ្នាំ​ មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩​ រស់នៅ​រាជធានី​ភ្នំពេញ​ បាន​ធ្វើ​ដំណើរ​តាម​រថយន្តឈ្នួល​ មក​ធ្វើ​ពិធីសូត្រមន្ត​ឡើងផ្ទះ​ នៅ​ភូមិ​ឈើភ្លើង​ ឃុំ​កំពង់ត្រាច​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​ ។​

    ​ក្រុមការងារ​បាន​ចុះ​ស្រាវជ្រាវ​ដល់ទី​តាំង​ រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ និង​ប្រយោល​ជាមួយ​ស្ត្រីជន​ជាតិខ្មែរ​ខាងលើ​មាន​ចំនួន​៥១​នាក់​(​ស្រី​២៥​នាក់​)​ ក្នុង​នោះ​ អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ ១៩​អង្គ​/​នាក់​ និង​ប្រុ​យោល​ ៣២​នាក់​ ៕

    Share This Post: