ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ខេត្តព្រះសីហនុ នៅតែមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ ថ្ងៃនេះមានអ្នកឆ្លងថ្មី ៤៣នាក់បន្ថែមទៀត

    BY Khmernote Media March 28, 2021
    ខេត្តព្រះសីហនុ នៅតែមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ ថ្ងៃនេះមានអ្នកឆ្លងថ្មី ៤៣នាក់បន្ថែមទៀត

    នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៨៦នាក់ និងមានករណីជាសះស្បើយថ្មី ៣៤នាក់ផងដែរ។

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៨៦នាក់នោះ គឺខេត្តព្រះសីហនុមានចំនួនឆ្លងច្រើនជាងគេ ដែលមានចំនួន ៤៣នាក់, រាជធានីភ្នំពេញ ២៥នាក់, ខេត្តត្បូងឃ្មុំ ៣នាក់, ខេត្តស្វាយរៀង ៣នាក់, ខេត្តក្រចេះ ៣នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តកំពង់ចាម ២នាក់, ខេត្តកណ្តាល ២នាក់, ខេត្តសៀមរាប ២នាក់ និងខេត្តកែប ១នាក់៕

    Share This Post: