អាជីវករផ្សារស្ទឹង ៣នាក់មានវិជ្ជមានកូវីដ-១៩ អាជ្ញាធរខេត្តត្បូងឃ្មុំ ប្រកាសអោយអ្នកពាក់ព័ន្ធពួកគាត់ទាំងអស់ ប្រញាប់ទៅធ្វើតេស្តអោយបានលឿនបំផុត
នៅមុននេះបន្តិចអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានទំនាក់ទំនងជាមួយអាជីវករផ្សារស្ទឹង ចំនួន០៣នាក់ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទៅធ្វើតេស្តរកមេរោគ កូវីដ-១៩ អោយបានលឿនបំផុត។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានរៀបរាប់ថា៖

“ពី រដ្ឋបាលស្រុកពញាក្រែក – សូមមកធ្វើតេស្ដរកមេរោគ កូវីដ១៩ (COVID-19)
សូម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ដូជាអាជីវករ ផ្សារស្ទឹង ដែលមានការទំនាក់ទំនងជាមួយបុគ្គលដូចមានរាយឈ្មោះខាងក្រោមនេះ ៖
១. លោក លី សុផល អាជីវករលក់ដូរក្នុងផ្សារស្ទឹង
២. លោក លី សុផេន អាជីវករលក់ដូរក្នុងផ្សារស្ទឹង
៣. លោកស្រី ឈូក សារ៉ង អាជីវករលក់ដូរក្នុងផ្សារស្ទឹង
សូមមកធ្វើតេស្ដរកមេរោគកូវីដ-១៩ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់ មេត្តាទទួលជ្រាប និងចូលរួមសហការ ដើម្បីសហគមន៍យើងគ្មានការចម្លង មេរោគកូវីដ-១៩ (COVID-19)។ សូមអរគុណ!