ខ្មែរណូត

ស្វែងរក

  • PR

    ចំណាប់អារម្មណ៍ដំបូងនៃ Royal Enfield Himalayan ឆ្នាំ២០២១

    BY Liny Chan March 29, 2021
    ចំណាប់អារម្មណ៍ដំបូងនៃ Royal Enfield Himalayan ឆ្នាំ២០២១

    ទីក្រុងញូឌេលី៖ ក្នុងឆ្នាំ២០១៦ យីហោ Royal Enfield បានចាប់ផ្ដើមបង្ហាញម៉ូឌែលរបស់ខ្លួនដែលមានឈ្មោះថា Himalayan ហើយ ៥ឆ្នាំក្រោយមក អ្វីៗជាច្រើនត្រូវបានផ្លាស់ប្ដូរ ហើយពិភពលោកក៏ប្រែប្រួលដែរ ប៉ុន្តែចិត្តស្រាលាញ់របស់ Royal Enfield ចំពោះម៉ូតូផ្សងព្រេងនៅតែមាន និងមិនសាបសូន្យហើយ។

    ដំបូងឡើយតម្លៃបានកើនឡើងដល់ ១០០០០ រូពី ហើយអ្នកត្រូវចាំបាច់ត្រូវចំណាយប្រាក់ ២.០១ លានរូពី (អតីតបន្ទប់តាំងបង្ហាញ) ដើម្បីអាចប៉ះ ក៏ដូចជាកាន់ចង្កូតរបស់ Himalayan ជាមួយការរចនាថ្មីក្នុងឆ្នាំ២០២១។ TOI Auto បានពិនិត្យអ្វីៗគ្រប់យ៉ាងដែលថ្មី និងអ្វីគ្រប់យ៉ាងដែលត្រូវបានអនុវត្តទៅមុខក្នុងដំណើរផ្សងព្រេងដ៏ស័ក្កិសមបំផុតមួយ។

    ភាពងាយស្រួលកាន់តែប្រសើរឡើង

    ការផ្លាស់ប្តូរពីរបីចំណុច ទៅលើឧបករណ៍ប្រើប្រាស់របស់ Himalayan ដែលធ្វើឲ្យមានមុខងារច្រើនជាងមុន។ ជាក់ស្ដែង ឃ្លុបដាក់ឥវ៉ាន់ត្រូវបានរចនាឡើងវិញ ហើយឥឡូវនេះវាអាចផ្ទុកបានរហូតដល់ទៅ ៧ គីឡូក្រាម។ អ្វីដែលកាន់តែពិសេសនោះ ម៉ូតូនេះក៏ភ្ជាប់មកជាមួយកញ្ចក់ការពារខ្យល់ផងដែរ កញ្ចក់ត្រូវបានលាតសន្ធឹងជាងមុនបន្តិច ដែលនឹងអាចជួយទប់ពេលមានខ្យល់បក់បោកខ្លាំង។ ដោយឡែកសម្រាប់កែបវិញ ក៏មានភាពទាក់ទាញមិនស្ទើរដែរ គឺមានភាពទន់ និងទូលាយជាងមុន ទាំងកែបក្រោយ និងកែបមុខសម្រាប់អ្នកបើក ដែលត្រូវបានកែលម្អឡើងវិញឲ្យប្រសើរឡើងបំផុត។

    កុងទ័រថ្មីត្រូវបានបំពាក់ជាប្រភេទ instrument console ដែលត្រូវបានគេមើលឃើញថាជាកុងទ័រលើកលើកដំបូងដែលបំពាក់នៅក្នុង Royal Enfield Meteor។ ប្រព័ន្ធ tripper នេះ គឺជាឧបករណ៍រុករកដែលផ្អែកលើ Bluetooth ដែលស្ទាបស្ទង់មើលស្ថានការណ៍ដែលល្អក្នុងអំឡុងពេលធ្វើដំណើរដើម្បីបង្ហាញដល់អ្នកបើកបរ និងជួយពួកគេទៅដល់គោលដៅកាន់តែងាយ។

    ពណ៌ថ្មី រូបរាងថ្មី

    Himalayan 2021 មានពណ៌ចម្រុះដល់ទៅ ៣ពណ៌ គឺបៃតងចាស់ (pine green) ប្រាក់ (mirage silver ) និងពណ៌ខ្មៅ បែកប្រផេះ ដូចថ្មក្រានីត (granite black) ហើយ ពណ៌ទាំងនោះ ត្រូវបានរចនាឡើងតិច ឬ ច្រើន ដើម្បីបង្កើនភាពទាក់ទាញរបស់ម៉ូតូផ្សងព្រេង។ ក្រៅពីពណ៌ទាំងនេះ អ្នកតែងតែអាចជ្រើសរើសពណ៌ដែលផ្សេងដែលលាយបញ្ចូលគ្នា និងមានស្រាប់ផងដែរដូចជា៖ ពណ៌ក្រហមបែកទឺក្រូច (rock red) ពណ៌ខៀវស្រាល (lake blue) និងពណ៌ប្រផេះ ឬ ពណ៌ដូចដុំថ្មគ្រួស (gravel grey)។

    ខណៈពេលដែលពិភពច្នៃម៉ូតូបានឈានដល់បច្ចេកវិទ្យាឌីជីថល ហើយបទពិសោធន៍នៃការទិញត្រូវបានឈានដល់កម្រិតថ្មីមួយ អ្វីដែលធ្វើឱ្យអ្នករំភើបនោះ គឺកម្មវិធី ” កែច្នៃតាមចិត្តចង់របស់អ្នក ” ដែលកម្មវិធីនេះ នឹងអនុញ្ញាតឲ្យអ្នកអាច បញ្ចូលគ្នា និងផ្សំផ្គុំធាតុផ្សំជាច្រើនដូចជា 650 Twins និង Meteor។

    ស្រាចាស់ក្នុងដបថ្មី

    មុខងារ​ របស់ Himalayan គឺដូចគ្នានឹងកំណែរបស់ BS6 ដែលបានឈានជើងចូលទីផ្សារនៅឆ្នាំ២០២០។ ម៉ាស៊ីន 411cc, ប្រអប់លេខ ៥ ល្បឿន, កង់មុខ ២១អ៊ីញ និងសំបកកង់ខាងក្រោយ ១៧អ៊ីញ រួមទាំងផ្នែកផ្សេងទៀតដូចជា តួម៉ូតូ ហ្វ្រាំង និងគ្រឿង ឬ ប្រព័ន្ធទ្រ គឺ ដូចគ្នាបេះបិទនឹងពីមុន។ យើងគ្រាន់តែចូលចិត្តវាយលុកផ្លូវភក់ និងផ្លូវដែកជាមួយ Himalayan ដូច្នេះយើងបានធ្វើវានៅពេលនេះហើយរីករាយក្នុងការធ្វើដូចគ្នា។

    ទស្សនៈរបស់យើង

    យើងមិនមានការរិះគន់ជាមួយ BS6 Himalayan ហើយ Himalayan ស៊េរីឆ្នាំ២០២១ ក៏មិនបានបង្កជាកំហុសជាច្រើនផងដែរ។ ​ប៉ុន្តែទោះជាយ៉ាងណា ការបន្ថែមថ្មីមួយ ហាក់ដូចជាមានលក្ខណៈច្នៃប្រឌិតថ្មី ហើយមិនគួរឲ្យជឿក្នុងពេលតែមួយ។

    Royal Enfield Tripper ដែលជាកុងទ័របង្ហាញពីការបំលាស់ទីរបស់កង់ម៉ូតូ និងនៅពេលអ្នកបើកបរ គឺជាការបន្ថែមដែលមានប្រយោជន៍ ហើយវាបង្ហាញពីភាពល្អប្រសើរនៅពេលដែលអ្នកធ្វើដំណើរលើផ្លូវឆ្ងាយ។ ប៉ុន្តែយើងឃើញថា វាគួរឱ្យធុញទ្រាន់ នៅពេលដែលជិះ Himalayan តាមដងផ្លូវក្នុងទីក្រុង ព្រោះថា tripper pod ពិតជាមិនបានកំណត់ស្លាកបង្ហាញផ្លូវទេ ហើយបទពិសោធនៃទីក្រុងពិតជាពិបាកណាស់។ អ្នកប្រាកដជា “វង្វេងផ្លូវ” ប្រសិនបើអ្នកមិនធ្លាប់ធ្វើដំណើរនៅក្នុងទីក្រុងនោះសូម្បីតែម្ដង។ ដូច្នេះហើយគោលបំណងនៃម៉ូតូ គឺដាក់ការហៅចូល (incoming calls) ឬ ការផ្ញើរសារចូលតាមរយៈ Tripper នឹងក្លាយជាការបន្ថែមដ៏ល្អផងដែរ។

    tripper

    ទោះបីជា Himalayan មិនមានសំឡេងដូច KTM Adventure 390 ក៏ដោយ តែ Himalayan បង្ហាញយ៉ាងច្បាស់ពីចំណុចដ៏មានតម្លៃរបស់វា ហើយរាល់ការផ្លាស់ប្តូរដែលសង្កេតឃើញជាមួយនឹងការឡើងថ្លៃនៅក្នុងម៉ូតូនេះ គឺសុទ្ធតែជាគ្រឿងដែលសំអិតសំអាងទាំងអស់។ យើងពិតជាមិនមានបញ្ហាជាមួយ Himalayan ទេ ព្រោះការរចនារូបភាពបែបលាយបញ្ចូលពណ៌គ្នា​ ដូចទៅនឹងឯកសណ្ឋានកងទ័ព (camouflage edition) ពិតជាអស្ចារ្យណាស់ក្នុងការជិះនៅក្រោមសូរិយារៀបលិច៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay