បច្ចេកវិទ្យា

​ថ្ងៃព្រហស្បតិ៍នេះ Galaxy Note 9 នឹងត្រូវបានបង្ហាញខ្លួនហើយ ឯនេះគឺជាវិធីសាស្ត្រក្នុងការចូលមើលការផ្សាយបន្ដផ្ទាល់

BY
Khmernote Media
August 7, 2018

ទាក់ទងទៅនឹងមហាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Samsung ដែលនឹងធ្វើឡើងដើម្បីបង្ហាញ និងណែនាំពីកំពូលស្មាតហ្វូន Galaxy Note 9 នឹងត្រូវបានធ្វើឡើងនាថ្ងៃទី09 ខែសីហា ខាងមុខនេះ។ ចំពោះអ្នកដែលមានបំណងចង់ទស្សនាការផ្សាយបន្ដផ្ទាល់នៃព្រឹត្តិការណ៍នេះ អាចធ្វើតាមការណែនាំខាងក្រោមនេះបាន។

ព្រឹត្តិការណ៍ Unpacked របស់ក្រុមហ៊ុន Samsung នឹងធ្វើឡើងនាវេលាម៉ោង 11am EDT ម៉ោងក្នុងទីក្រុង New York ដែលជាទីតាំងនៃការបើកកម្មវិធី។ ដូចនេះ សម្រាប់ចក្រភពអង់គ្លេសម៉ោងដែលត្រូវនឹងកាលបរិច្ឆេតនោះគឺ 4pm BST ម៉ោង 5pm CET សម្រាប់ប៉ែកអ៊ឺរ៉ុប និង 8am PDT សម្រាប់សហរដ្ឋអាមេរិច។

គួរបញ្ជាក់ផងដែរថា លោកអ្នកអាចរងចាំមើលការផ្សាយបន្ដផ្ទាល់លើគេហទំព័រផ្ទាល់របស់ក្រុមហ៊ុន Samsung គឺ samsung.com រឺតាមឆានែល YouTube ក៏បាន។ ចំពោះម៉ោងដែលត្រូវនឹងការផ្សាយក្នុងប្រទេសយើងគឺម៉ោង 10PM (យប់)។

Fu

ប្រភព៖ pocket-lint

Share This Post: