ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃរកឃើញការឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៣៩ ករណីសម្រាប់ថ្ងៃច័ន្ទនេះ ដែលជាការថយចុះគួរឱ្យកត់សម្គាល់

    BY autoadmin March 29, 2021
    ប្រទេសថៃរកឃើញការឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៣៩ ករណីសម្រាប់ថ្ងៃច័ន្ទនេះ ដែលជាការថយចុះគួរឱ្យកត់សម្គាល់

    រដ្ឋាភិបាលថៃបានរាយការណ៍អំពីករណីជំងឺ COVID-19 ថ្មីចំនួន ៣៩ករណី ដោយក្នុងនោះមាន ២៨ករណី ជាការចម្លងក្នុងសហគមន៍ និង ១១ករណី ជាការនាំចូលពីបរទេស ដែលនាំឱ្យចំនួនអ្នកជំងឺ COVID-19 សរុបនៅប្រទេសនេះមានដល់ ២៨,៧៧៣ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃច័ន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១។ ថ្ងៃនេះផងដែរពុំមានអ្នកស្លាប់បន្ថែមត្រូវបានគេកត់ត្រានោះទេ ដូច្នេះចំនួនអ្នកស្លាប់នៅតែមាន ៩៤ នាក់ដដែល។

    ក្នុងចំណោមករណីសរុបទាំង ២៨,៧៧៣ ករណី មានអ្នកជំងឺ ២៧,៣១៣ នាក់ (៩៥%) បានជាសះស្បើយនិងរំសាយទៅផ្ទះ រួមទាំងការរំសាយថ្មីចំនួន ៧៤នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ខណៈអ្នកជំងឺចំនួន ១,៣៦៦ នាក់ កំពុសម្រាកព្យាបាលនៅឡើយ។ ទន្ទឹមនឹងនេះដែរ ចំនួនករណីថ្មីពីទូទាំងពិភពលោកបានកើនដល់ ៤៨៥,៧៣២ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលនាំឱ្យចំនួនសរុបមានដល់ ១២៧.៧៦ លានករណី។ ចំនួនអ្នកស្លាប់ទូទាំងពិភពលោកបានកើនឡើងដល់ ៦,៧៨៩ នាក់ ដែលធ្វើឱ្យចំនួនសរុបកើនដល់ ២.៨០ លាននាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: