ខ្មែរណូត

ស្វែងរក

  • PR

    Royal Enfield Cambodia បានផ្ដល់ស្បៀងអាហារចំនួន ១០០កញ្ចប់ដល់លោកតាចាស់ៗដែលធាក់ស៊ីក្លូ ក្នុងអំឡុងពេលជំងឺកូវីដកំពុងរាតត្បាតនៅកម្ពុជា

    BY Liny Chan March 29, 2021
    Royal Enfield Cambodia បានផ្ដល់ស្បៀងអាហារចំនួន ១០០កញ្ចប់ដល់លោកតាចាស់ៗដែលធាក់ស៊ីក្លូ ក្នុងអំឡុងពេលជំងឺកូវីដកំពុងរាតត្បាតនៅកម្ពុជា

    ស្របពេលដែលប្រទេសកម្ពុជា កំពុងរងការរាតត្បាតដោយវីរុស Covid-19 ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចកម្ពុជា កាលពីថ្ងៃសៅរ៍ទី ២៧ ខែមីនាឆ្នាំ ២០២១ Royal Enfield Cambodia បានជួយដល់ប្រជាជនក្រីក្រ និងងាយ​រងគ្រោះបំផុត ដែលកំពុងខ្វះខាតធនធានបឋមរួមមាន ម៉ាស់ ក៏ដូចជាស្បៀងអាហារជាដើម។

    ជាការពិតណាស់ គ្រួសារមួយចំនួន ជាពិសេសមនុស្សចាស់ ដែលមិនអាចរកចំណូលបាន ដោយសារតែការបិទអាជីវកម្មជាបណ្ដោះអាសន្នដែលបណ្ដាលមកពីគ្មានអតិថិជន បានជួបការលំបាកក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេសគឺការហូបចុកសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។

    ដោយស្វែងយល់ពីបញ្ហាប្រឈមនៃស្ថានភាពបច្ចុប្បន្ន Royal Enfield Cambodia ដែលជាអ្នកចែកចាយផ្តាច់មុខជាផ្លូវការនូវម៉ូតូ Royal Enfield នៅកម្ពុជា បានប្ដេជ្ញាចិត្តចូលរួមចំណែកដើម្បីជួយដល់ប្រជាជនកម្ពុជា នៅក្នុងបរិបទដ៏លំបាកនេះ។

    ជាមួយគ្នានេះដែរ ដោយមានការជួយជ្រោមជ្រែងពីលោក អ៉ីវ សំណាង អ្នករៀបចំក្រុមយុវជនស៊ីក្លូ និងក្រុម Royal Enfield បានបង្កើតគំនិតក្នុងការនាំយកកញ្ចប់ស្បៀងអាហារ ១០០កញ្ចប់ ដើម្បីចែកជូនលោកតាចាស់ៗ ដែលប្រកបរបរធាក់ស៊ីក្លូនៅតំបន់ផ្សេងៗគ្នាដូចជា វត្តកោះនិងផ្សារសេរីភាព។

    នៅក្នុងកញ្ចប់ស្បៀងនោះ ពួកគេបានរៀបចំ ម៉ាស់ អាកុល ត្រីខកំប៉ុង មី និងថវិកាមួយចំនួន ដើម្បីចែកជូនលោកតាចាស់ៗទាំងនោះ ដែលគ្មានកន្លែងស្នាក់នៅត្រឹមត្រូវ ដើម្បីប្រកបរបរធាក់ស៊ីក្លូរបស់ពួកគាត់។ ទន្ទឹមនឹងការរៀបចំនិងកិច្ចសហប្រតិបត្តិការប្រកបដោយការប្រុងប្រយ័ត្នពីក្រុមការងារ ពួកគេបានចែកចាយធនធាដល់មនុស្សដែលខ្វះខាត និងកំពុងត្រូវការបំផុត ដែលបង្ហាញឲ្យឃើញពីសណ្ដានចិត្ត និងគួរឲ្យស្ញប់ស្ញែងបំផុត៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay