ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ កើនដល់ជិត២០០០នាក់ និងមរណភាព១១នាក់ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

    BY Khmernote Media March 31, 2021
    ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ កើនដល់ជិត២០០០នាក់ និងមរណភាព១១នាក់ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

    នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៣នាក់បន្ថែមទៀត ដែលសុទ្ធតែជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលធ្វើអោយចំនួនអ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍មួយនេះកើនដល់ ១៩១៤នាក់ហើយ មកទល់នឹងថ្ងៃនេះ។

    គួរបញ្ជាក់ផងដែរថា នេះជាព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ជាលើកទី៣ ដែលបានកើតឡើងនៅកម្ពុជា និងបានសំលាប់មនុស្ស១១នាក់ហើយ។ គួររំលឹកផងដែរថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានអំពាវនាវម្តងហើយម្តងទៀត អោយប្រជាពលរដ្ឋចូលរួមវិធានការ ៣កុំ ៣ការពារ ដើម្បីពន្លឿនការកាត់ផ្តាច់ខ្សែចំលងនៅក្នុង “សហគមន៍២០កុម្ភៈ” មួយនេះ៕

    Share This Post: