ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃកត់ត្រាករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ៤២ករណី បន្ថែមទៀតនៅថ្ងៃនេះ

    BY autoadmin March 31, 2021
    ប្រទេសថៃកត់ត្រាករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ៤២ករណី បន្ថែមទៀតនៅថ្ងៃនេះ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 របស់ប្រទេសថៃ បានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៤២ករណី សម្រាប់ថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១។ តួលេខថ្មីៗនេះនាំឱ្យចំនួនសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅប្រទេសថៃ ចាប់តាំងពីជំងឺនេះមានវត្តមានដំបូងកាលពីឆ្នាំមុនកើនដល់ ២៨,៨៦៨ ករណី ខណៈការស្លាប់គឺនៅតែមាន ៩៤ នាក់ដដែល។

    ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់ មានអ្នកជំងឺចំនួន ៥នាក់ ជាការនាំចូលពីបរទេស ខណៈអ្នកជំងឺ ១៩នាក់ ជាករណីក្នុងសហគមន៍ និង ១៨នាក់ ជាពលរដ្ឋដែលត្រឡប់ពីបរទេស។ គិតត្រឹមថ្ងៃពុធចំនួនករណី COVID-19 ដែលបញ្ជាក់នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ២៨,៨៦៣ នាក់ ដោយមាន ២៥,៧៦៦ នាក់ ជាការចម្លងក្នុងស្រុក រួមមាន ១៦,០៦២ នាក់ ដែលត្រូវបានរកឃើញតាមរយៈការធ្វើតេស្តនៅតាមសហគមន៍ និង ៣,០៩៧ នាក់ ជាអ្នកត្រឡប់ពីបរទេស៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: