ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អ្នកជំងឺម្នាក់ទៀត មរណភាពដោយសារជំងឺកូវីដ-១៩ ជាករណី ១៣ និងមានអាយុក្មេងជាងគេត្រឹម២៨ឆ្នាំ

    BY Khmernote Media March 31, 2021
    អ្នកជំងឺម្នាក់ទៀត មរណភាពដោយសារជំងឺកូវីដ-១៩ ជាករណី ១៣ និងមានអាយុក្មេងជាងគេត្រឹម២៨ឆ្នាំ

    នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានមួយស្តីពីការស្លាប់អ្នកជំងឺម្នាក់អាយុ២៨ ដោយសារជំងឺកូវីដ-១៩ ដែលជាករណីទី១៣ ហើយក៏ជាករណីជនរងគ្រោះដែលមានអាយុក្មេងជាងគេក្នុងចំណោមជនរងគ្រោះទាំង១៣នាក់។

    ក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដដែលបានបន្តអោយដឹងទៀតថា អ្នកជំងឺអាយុ២៨ឆ្នាំខាងលើ រស់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានរកឃើញវិជ្ជមាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ហើយដោយសារគាត់មានជំងឺប្រចាំកាយផងដូចជា ជំងឺទឹកនោមផ្អែមប្រភេទ១ និងជំងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ អាចជាមូលហេតុបណ្តាលអោយគាត់ធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទោះមានការយកចិត្តទុកដាក់និងព្យាយាមសង្គ្រោះយ៉ាងណា អ្នកជំងឺបានទទួលមរណកាលនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ១៤:៤០នាទីរសៀល។ ការសន្និដ្ឋានរបស់គ្រូពេទ្យ គឺស្ត្រីអាយុ២៨ឆ្នាំខាងលើបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួតសងខាងដោយសារវីរុសកូវីដ-១៩៕

    Share This Post: