ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរវេណេហ្ស៊ុអេឡាកំណត់អត្តសញ្ញាណមេក្លោងនៅពីក្រោយ ការធ្វើឃាតប្រធានាធិបតី ដោយប្រើ Drone បង្កប់គ្រាប់បែកបានហើយ

    BY Khmernote Media August 9, 2018
    អាជ្ញាធរវេណេហ្ស៊ុអេឡាកំណត់អត្តសញ្ញាណមេក្លោងនៅពីក្រោយ ការធ្វើឃាតប្រធានាធិបតី ដោយប្រើ Drone បង្កប់គ្រាប់បែកបានហើយ

    អាជ្ញាធរវេណេហ្ស៊ុអេឡាបានឲ្យដឹងថា គិតមកទល់នឹងពេលនេះគេអាចកំណត់អត្តសញ្ញាណមេក្លោង ដែលនៅពីក្រោយ ការលួចធ្វើឃាតលោកប្រធានាធិបតី Nicolas Maudro បានហើយ ដែលការលើកឡើងនេះត្រូវបានធ្វើឡើងស្របពេលប្រទេសប្រេស៊ីលបានបិទច្រកព្រំដែនជាមួយវេណេហ្ស៊ុអេឡាជាបណ្ដោះអាសន្ន ព្រោះតែប្រេស៊ីលមិនចង់ឲ្យប្រជានជនខ្លួនមានបញ្ហាដោយសារតែករណីនេះ។ គួររម្លឹកឡើងវិញថា លោកប្រធានាធិបតី Nicolas Maudro  ត្រូវបានគេលួចធ្វើឃាតដោយប្រើប្រាស់ Drone បំពាក់ជាមួយគ្រាប់បែកមកបំផ្ទុះក្បែរវេទិការ ដែលលោកកំពុងធ្វើសេចក្តីថ្លែងការ តែគ្រាប់បែកនោះមិនបានសម្លាប់អ្នកណាម្នាក់នោះទេ។

    ភ្លាមៗក្រោយកើតហេតុ លោកប្រធានាធិបតី Nicolas Maudro បានធ្វើការចោទប្រកាន់ថា គំរោងនេះគឺជាស្នាដៃរបស់ប្រទេសកូឡុំប៊ី តែភាគីខាងកូឡុំប៊ីក៏បានច្រានចោលការចោទប្រកាន់នេះភ្លាមៗផងដែរ។ ក្រោយកើតហេតុបានមួយថ្ងៃ អាជ្ញាធរវេណេហ្ស៊ុអេឡាបានប្រកាសថា បានចាប់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធករណីនេះចំនួន ៦ នាក់ ហើយរហូតមកទល់នឹងពេលនេះទៀតសោធ ធរវេណេហ្ស៊ុអេឡាបានប្រកាសថាអាចកំណត់អត្តសញ្ញាណមេក្លោងបានទៀតផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay