ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អគារផ្ទុកសារធាតុផ្ទុះមួយកន្លែងនៅមីយ៉ាន់ម៉ាបានផ្ទុះយ៉ាងខ្លាំង ហើយបណ្តាលឱ្យមនុស្ស ៤៦នាក់បាត់បង់ជីវិត និងជាង ៧០នាក់រងរបួស

    BY Pheakdey June 2, 2026
    អគារផ្ទុកសារធាតុផ្ទុះមួយកន្លែងនៅមីយ៉ាន់ម៉ាបានផ្ទុះយ៉ាងខ្លាំង ហើយបណ្តាលឱ្យមនុស្ស ៤៦នាក់បាត់បង់ជីវិត និងជាង ៧០នាក់រងរបួស

    មីយ៉ាន់ម៉ា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះនៅអគារមួយកន្លែងក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៤៥នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃទី១ ខែមិថុនា។ ទន្ទឹមគ្នានេះ តួលេខអ្នករងរបួសទាំងធ្ងន់និងស្រាលមានរហូតដល់ជាង ៧០នាក់ផងដែរ។

    គួររម្លឹកជូនថា ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងតាំងតែពីថ្ងៃទី៣១ ខែឧសភាម្លេះ ហើយអគារដែលជាកន្លែងកើតហេតុនោះមានទីតាំងស្ថិតនៅក្នុងក្រុង Namhkam ភាគខាងជើង នៃប្រទេសមីយ៉ាន់ម៉ា។ សូមបញ្ជាក់ជូនផងដែរថា អគារដែលជាកន្លែងកើតហេតុគឺជាអគារសម្រាប់រក្សាទុកសារធាតុផ្ទុះសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការណ៍ជីកយករ៉ែមាស ដូចនេះហើយទើបធ្វើឱ្យការផ្ទុះយ៉ាងខ្លាំង និងបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay