ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៥នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រអវកាសក្នុងប្រទេសកូរ៉េខាងត្បូង

    BY Pheakdey June 1, 2026
    មនុស្ស ៥នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រអវកាសក្នុងប្រទេសកូរ៉េខាងត្បូង

    កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រអវកាសមួយកន្លែងក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការ​ចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១ ខែមិថុនា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ភ្លាមៗហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមនុស្ស ២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរផងដែរ។

    បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា រោងចក្រដែលជាកន្លែងកើតហេតុខាងលើនេះមានឈ្មោះថា Hanwha Aerospace មានទីតាំងស្ថិតនៅក្នុងទីក្រុង​ Daejeon និងជារោងចក្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង។ សូមបញ្ជាក់ជូនថា រោងចក្រ Hanwha Aerospace គឺជាទីកន្លែងសម្រាប់សិក្សា និងអភិវឌ្ឍប្រភេទយាន ដែលអាចហោះហើរនៅលើអាកាសបានដូចជា យន្តហោះ ឧទ្ធម្ភាគចក្រ ដ្រូន រ៉ុក្កែត ផ្កាយរណប ឬយានអវកាសជាដើម៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay