ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន GANZBERG បានបើកយុទ្ធនាការចែកឧបករណ៍បាញ់ថ្នាំ និងចុះបាញ់ថ្នាំ សម្លាប់មេរោគទូទាំងខណ្ឌក្នុងរាជធានីភ្នំពេញ

    BY Liny Chan April 1, 2021
    ក្រុមហ៊ុន GANZBERG បានបើកយុទ្ធនាការចែកឧបករណ៍បាញ់ថ្នាំ និងចុះបាញ់ថ្នាំ សម្លាប់មេរោគទូទាំងខណ្ឌក្នុងរាជធានីភ្នំពេញ

    ក្រុមហ៊ុន GANZBERG បានបើកយុទ្ធនាការចែកឧបករណ៍បាញ់ថ្នាំ និងចុះបាញ់ថ្នាំ សម្លាប់មេរោគទូទាំងខណ្ឌក្នុងរាជធានីភ្នំពេញ។ ដើម្បីចូលរួមការការពារពីជំងឺ Covid-19 នៅតាមទីតាំងសំខាន់ៗ រួមគ្នាលុបបំបាត់ មេរោគ Covid-19 រួមគ្នាអនុវត្តន៍វិធានការ ៣កុំ ៣ការពារ។

    ដោយនៅក្នុងនោះផងដែរ នៅថ្ងៃពុធ ទី31 មីនា 2021 ម្សិលមិញនេះ វត្តមានរបស់ក្រុមការងារ GANZBERG បាននាំគ្នាចូលរួមយ៉ាងសស្រាក់សស្រាំ ចុះអនុវត្តផ្ទាល់បាញ់ថ្នាំសំលាប់មេរោគ ដើម្បីរក្សាអនាម័យជូនប្រជាជននៅតាមទីតាំងសំខាន់ៗមួយក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

    គួរបញ្ជាក់ផងដែរថា នេះគឺជាសកម្មភាពសប្បុរសធម៌ជាគំរូមួយរបស់ក្រុមហ៊ុន GANZBERG នៅក្នុងការជួយសង្គម។ ដោយក្រៅពីនេះ កាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុន GANZBERG ក៏បានជួយឧបត្ថម្ភជាថវិកាចំនួន 50 ម៉ឺនដុល្លារផងដែរ ជូនទៅរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងបេសកម្មប្រយុទ្ធប្រឆាំង និងទប់ស្កាត់វីរុស COVID-19៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay