បុរសម្នាក់ប្រែក្លាយវាលខ្សាច់មួយកន្លែងឲ្យទៅជាព្រៃឈើស្រស់បំព្រង ដោយដាំដើមឈើមួយដើមក្នុងមួយថ្ងៃ រយៈពេលជិត ៤០ ឆ្នាំ
ឥណ្ឌា៖ បុរសម្នាក់បានកែប្រែវាលខ្សាច់មួយកន្លែងឲ្យក្លាយទៅជាព្រៃ បន្ទាប់ពីគាត់បានព្យាយាមដាំដើមឈើមួយដើមក្នុងមួយថ្ងៃ ក្នុងរយៈពេលជិត៤០ឆ្នាំ។ បុរសដែលជាអ្នកដាំដើមឈើលើវាលខ្សាច់រហូតក្លាយជាព្រៃនេះមានឈ្មោះថា Jadav Payeng រស់នៅក្នុងរដ្ឋ Assam ភាគខាងជើងប្រទេសឥណ្ឌា។ តំបន់ដែលបានក្លាយទៅជាព្រៃនេះ ដំបូងឡើយគឺជាវាលខ្សាច់មួយកន្លែងនៅលើកោះ Majuli និងជាតំបន់នៅក្បែរកន្លែងដែលលោក Jadav Payeng កំពុងរស់នៅផងដែរ។
លោក Jadav Payeng បានអ្នកសារព័ត៌មានថា ដោយសារតែគាត់ស្រលាញ់ព្រៃ និងចង់បានព្រៃមួយនៅជិតផ្ទះរបស់គាត់នោះ គាត់បានចាប់ផ្តើមដាំដើមឈើរាល់ថ្ងៃគឺដាំមួយដើមក្នុងមួយថ្ងៃ ចាប់តាំងពីឆ្នាំ ១៩៧៩ មក ហើយរហូតមកទល់នឹងពេលនេះគាត់នៅបន្តសកម្មភាពដាំដើមឈើនេះដដែល។ បើគិតមកទល់នឹងពេលនេះព្រៃមួយនេះមានផ្ទៃដីប្រមាណជា ៥៥០ ហិចតា ហើយផ្ទៃដីរបស់វា និងបន្តរីកធំជាងនេះទៀត ខណៈដែលសកម្មភាពដាំដើមឈើនៅតែបន្តកើតមាន។ លោកអ្នកអាចទស្សនាទិដ្ឋភាពនៃព្រៃដែលបង្កើតឡើងដោយមនុស្សមួយនេះ ដូចក្នុងរូបភាព និងវីដេអូដូចខាងក្រោម៖
អត្ថបទ៖ ភក្តី
ប្រភព៖ metro



