កូវីដ-១៩
Breaking News ! ស្ត្រីវ័យ៦១ឆ្នាំ ដែលត្រូវបានយកសំណាកនៅមន្ទីរពេទ្យ ខេមា បានទទួលមរណភាពនៅមន្ទីរពេទ្យហ្លួងម៉ែ ដោយសារជំងឺកូវីដ-១៩
BY Khmernote Media
April 2, 2021
នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានមួយស្តីពីការស្លាប់អ្នកជំងឺម្នាក់អាយុ៦១ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យហ្លួងម៉ែ។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដដែលបានបន្តអោយដឹងទៀតថា អ្នកជំងឺអាយុ៦១ឆ្នាំខាងលើ រស់នៅសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរកឃើញវិជ្ជមាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។ អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរតាំងពីថ្ងៃចូលសម្រាកដំបូងមកម្លេះ ទោះមានការយកចិត្តទុកដាក់និងព្យាយាមសង្គ្រោះយ៉ាងណា អ្នកជំងឺបានទទួលមរណកាលនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ២២:៣០នាទីយប់។ ការសន្និដ្ឋានរបស់គ្រូពេទ្យ គឺស្ត្រីអាយុ៦១ឆ្នាំខាងលើបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួតសងខាងដោយសារវីរុសកូវីដ-១៩៕
