ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកអនុវត្តច្បាប់ដំឡើងថ្លៃពន្ធនាំចូល ២៥ % លើផលិតផលចិនដំណាក់កាលទី ២

    BY Khmernote Media August 9, 2018
    អាមេរិកអនុវត្តច្បាប់ដំឡើងថ្លៃពន្ធនាំចូល ២៥ % លើផលិតផលចិនដំណាក់កាលទី ២

    អាមេរិក៖ ការអនុវត្តច្បាប់ដំឡើងថ្លៃពន្ធនាំចូល ២៥ % លើផលិតផលចិន ដែលត្រូវនាំយកទៅលក់ក្នុងសហរដ្ឋអាមេរិកនោះ ត្រូវបានរដ្ឋបាលលោក Donald Trump អនុវត្តដល់ដំណាក់កាលទី២ ហើយ។ នៅក្នុងដំណាក់កាលពី ២ នេះ ការដំឡើងពន្ធនឹងត្រូវអនុវត្តនៅថ្ងៃទី២៣ ខែសីហា ខាងមុខនេះ លើទំនិញ ដែលមានទំហំទឹកប្រាក់ចំនួន ១៦ ពាន់លានដុល្លារ ហើយផលិតផលក្នុងដំណាក់កាលទី ២ នេះ មានដូចជា ម៉ូតូ កុងទ័រគ្រប់ប្រភេទ និងអង់តែនគ្រប់ប្រភេទ។

    គួររំលឹកដែរថា កាលពីខែកក្កដាកន្លងទៅនេះ អាមេរិកបានអនុវត្តច្បាប់ដំឡើងថ្លៃពន្ធនាំចូល ២៥ % លើផលិតផលចិន ដែលមានតម្លៃ ៣៤ ពាន់លានដុល្លាររួមម្តងមកហើយ និងបើតាមផែនការអាមេរិកត្រូវអនុវត្តច្បាប់នេះលើផលិតចិន ដែលមានទំហំទឹកប្រាក់សរុបប្រមាណជា ២០០ ពាន់លានដុល្លារ។ ឆ្លើយតបទៅនឹងការអនុវត្តច្បាប់ដំឡើងពន្ធរបស់ផលិតផលចិននេះ រដ្ឋាភិបាលចិនក៏បានសម្រេចដំឡើងពន្ធលើផលិតផលអាមេរិក ដែលត្រូវនាំចូលក្នុងប្រទេសចិនចំនួន ២៥ % ដូចគ្នាដែរ ដែលឥរិយាបថនេះ ត្រូវបានគេមើលឃើញថា ជាសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរនេះ។ សូមបញ្ជាក់ដែរថា កន្លងមកអាមេរិក និងចិនធ្លាប់មានទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាក្នុងទំហំទឹកប្រាក់ ៥៦០ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay