ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំនាញវិភាគថា សង្គ្រាមនុយក្លេអ៊ែរអាចនឹងកើតឡើងនៅឆ្នាំ២០២៣ ហើយមនុស្សរាប់លាននាក់ស្លាប់បន្តបន្ទាប់

    BY Khmernote Media August 9, 2018
    អ្នកជំនាញវិភាគថា សង្គ្រាមនុយក្លេអ៊ែរអាចនឹងកើតឡើងនៅឆ្នាំ២០២៣ ហើយមនុស្សរាប់លាននាក់ស្លាប់បន្តបន្ទាប់

    បើទោះជាភាពតានតឹង និងកម្ដៅនយោបាយរវាងកូរ៉េខាងជើង និងអាមេរិកបានថយចុះបន្ទាប់ពីមានកិច្ចប្រជុំជាប្រវត្តិសាស្ត្ររវាងលោក គីម ជុងអ៊ុន និងលោក ដូណល់ ត្រាំ ដែលបានធ្វើឡើងនៅក្នុងប្រទេសឹង្ហបុរីក៏ដោយ ក៏នៅតែមានអ្នកជំនាញជាច្រើនគិតថា សង្គ្រាមនុយក្លេអ៊ែរបស់កូរ៉េខាងជើងនៅតែអាចកើតមានឡើង។ ឆ្លើយតបទៅនឹងសំនួរថា ប្រសិនបើសង្គ្រាមនុយក្លេអ៊ែកើតឡើងមែន តើវាកើតឡើងដោយរបៀបណា? នៅពេលណា? និងមានការប៉ះពាល់ដូចម្តេចនោះ ​អ្នកជំនាញផ្នែកគ្រប់គ្រងអាវុធនៅវិទ្យាស្ថានសិក្សាអន្តរជាតិក្រុង Middlebury គឺលោកបណ្ឌិត Jeffrey Lewis បានរៀបរាប់ថា៖

    តាមទស្សនរបស់លោកគិតថា សង្គ្រាមនុយក្លេអ៊ែរអាចកើតឡើងនៅឆ្នាំ ២០២៣ ខាងមុខនេះ ហើយភាគីខាងកូរ៉េខាងជើងជាអ្នកបាញ់គ្រាប់បែកនុយក្លេងអ៊ែទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ហើយការបាញ់នេះទៀតសោធ ព្រោះតែកូរ៉េខាងជើងយល់ច្រលំថា ការលុកលុយពីសំណាក់អាមេរិកបានកើតឡើងហើយ។ នៅពេលដែលសង្គ្រាមនេះកើតឡើង វានឹងបង្កឲ្យមានភ្លៀងនុយក្លេអ៊ែបាចសាចពេញពេញទីក្រុងតូក្បូ បង្កឲ្យមនុស្ស៣លាននាក់ស្លាប់ភ្លាមៗ និងជាច្រើននាក់ផ្សេងទៀតកើតជំងឺស្លាប់ជាបន្តបន្ទាប់ទៀត ទាំងនូវក្នុងកូរ៉េខាងត្បូង និងអាមេរិក។ សូមបញ្ជាក់ថា ការលើកឡើងខាងលើនេះ គ្រាន់តែជាការយល់ឃើញរបស់មនុស្សម្នាក់តែប៉ុណ្ណោះ ដូចនេះសូមប្រិយមិត្តរង់ចាំមើលទាំងអស់គ្នា​ ថាតើវាអាចកើតឡើងមែន ឬអត់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay