ប្រទេសចិនម្សិលមិញ បានកត់ត្រាករណីជំងឺកូវីដ១៩ថ្មីចំនួន ៣២ករណី ដែលជាចំនួនឆ្លងច្រើនបំផុងក្នុងរយៈពេល ២ ខែចុងក្រោយនេះ
- BY
- autoadmin
- April 5, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសចិនបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៣២ករណី កាលពីថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១ ដោយក្នុងនោះមាន ១៥ករណី ជាការចម្លងក្នុងសហគមន៍ ហើយវាគឺជាការឆ្លងប្រចាំថ្ងៃច្រើនបំផុតក្នុងរយៈពេល ២ខែ ចុងក្រោយនេះ។ ការចម្លងក្នុងសហគមន៍ដ៏ច្រើននេះ គឺបានមកពីខេត្ត Yunnan ដែលមានព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ា ហើយឥឡូវនេះពលរដ្ឋដែលនៅតំបន់ដែលមានការផ្ទុះឡើងនូវករណី កំពុងត្រូវបានគេតម្រូវឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ។

ប្រភពបាននិយាយថា ករណីក្នុងសហគមន៍ថ្មីៗនេះគឺបានឆ្លងមកពីប្រទេសមីយ៉ាន់ម៉ា ហើយអ្នកជំងឺចំនួន ១១នាក់ ក្នុងចំណោមពួកគេគឺជាជនជាតិមីយ៉ាន់ម៉ាផ្ទាល់តែម្ដង ដោយសារនៅទីនោះសម្បូរដោយពលរដ្ឋលួចឆ្លងដែនខុសច្បាប់។ អាជ្ញាធរក៏បានដាក់ពង្រាយទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅតំបន់របស់ខេត្ត ដើម្បីឱ្យពលរដ្ឋឆាប់មានភាពសាំជាក្រុម (herd immunity) ។ នៅថ្ងៃដដែលនោះ ប្រទេសចិនក៏បានរាយការណ៍ពីករណីជំងឺ COVID-19 មិនចេញរោគសញ្ញាចំនួន ១៨ ករណីផងដែរ ប៉ុន្តែយ៉ាងណាករណីមិនចេញរោគសញ្ញា គឺមិនត្រូវបានកត់ត្រាចូលក្នុងចំនួនឆ្លងទូទៅនោះទេ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






