ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សាលាខណ្ឌទួលគោក បញ្ជាក់ថា ម្សិលមិញ អ្នកលក់ដូរនៅផ្សារអូរឬស្សី២នាក់ទៀតមានវិជ្ជមានកូវីដ១៩ ត្រូវគ្រូពេទ្យចុះយកទៅព្យាបាល

    BY Khmernote Media April 5, 2021
    សាលាខណ្ឌទួលគោក បញ្ជាក់ថា ម្សិលមិញ អ្នកលក់ដូរនៅផ្សារអូរឬស្សី២នាក់ទៀតមានវិជ្ជមានកូវីដ១៩ ត្រូវគ្រូពេទ្យចុះយកទៅព្យាបាល

    យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងថា ថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានីនៃ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពី គណៈបញ្ជាការឯកភាពខណ្ឌ បានចុះមកយក អ្នកជំងឺដូចខាងក្រោម៖

    ១- វេលាម៉ោង១៧និង៥០នាទី ចុះយកអ្នកជំងឺ ០១នាក់ ឈ្មោះ កាំង មុំ ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរនៅផ្សារអូឬស្សី ស្នាក់នៅចំណុចផ្ទះលេខ១៨៧ ផ្លូវ ២៥៣ ភូមិ២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ដែលមានផ្ទុកកូវីដ ។

    ២- វេលាម៉ោង១៧និង២០នាទីថ្ងៃទីចុះមកយក អ្នកជំងឺ ០១នាក់ ឈ្មោះ ផុន ស្រីយ៉ា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរនៅផ្សារអូឬស្សី ស្នាក់នៅចំណុចផ្ទះលេខ២៦ ផ្លូវ២២១ ភូមិ៣ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ដែលមានផ្ទុកកូវីដ។

    ចំពោះទីតាំងទាំង២ខាងលើ គណៈបញ្ជាការឯក សម្រេចអោយបិទហាមចេញចូល ធ្វើចត្តាឡីនៅនឹងទីតាំងរងចាំក្រុមសុខាភិបាល ចុះមកយកសំណាក៕

    Share This Post: