ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្រសួងបញ្ជាក់ថា លោកយាយវ័យ ៧២ឆ្នាំម្នាក់បានទទួលមរណភាព មុនថ្ងៃទទួលលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ១៩

    BY Khmernote Media April 5, 2021
    ក្រសួងបញ្ជាក់ថា លោកយាយវ័យ ៧២ឆ្នាំម្នាក់បានទទួលមរណភាព មុនថ្ងៃទទួលលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ១៩

    នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៣នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៩៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៦៣នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

    នៅក្នុងលិខិតផងដែរ ក៏បានបញ្ជាក់ថា មានករណីស្ត្រីជនជាតិខ្មែរ អាយុ៧២ឆ្នាំ ម្នាក់មានអាសយដ្ឋានស្នាក់នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយស្ត្រីរូបនេះបានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ និងបានទទួលមរណភាពកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ មុនថ្ងៃទទួលបានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ១៩៕

    Share This Post: