កូវីដ-១៩

រយៈពេលតែ១ថ្ងៃ ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ១៩ថ្មីច្រើនជាង ១០ ម៉ឺននាក់ ដោយសារការឈប់ពាក់ម៉ាស់ និងគ្មានការរក្សាគម្លាត ក្រោយពេលបន្ធូរបន្ថយការរឹតត្បឹត

BY
autoadmin
April 5, 2021

ប្រទេសឥណ្ឌាបានរាយការណ៍អំពីការកើនឡើងនៃការឆ្លងជំងឺ COVID-19 ថ្មីជាង ១០០,០០០ ករណី សម្រាប់កំណត់ត្រាថ្ងៃច័ន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១ ដែលជាការកើនឡើងក្នុងមួយថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មានពីមុន ហើយក៏ច្រើនបំផុតនៅក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។ ប្រភពព័ត៌មានបាននិយាយថា នៅរដ្ឋ Maharashtra មានការប្រឈមនឹងការចម្លងថ្មីច្រើនបំផុតរហូតដល់ ៥៧,០៧៤ ករណី ក្នុងរយៈពេល ២៤ម៉ោង ខណៈដែលតាមមន្ទីរពេទ្យនៅក្នុងរដ្ឋឥឡូវនេះ កំពុងត្រូវបានចាក់បំពេញដោយអ្នកជំងឺ COVID-19 ។

ចំនួននៃការឆ្លងរបស់ប្រទេសឥណ្ឌាបានកើនឡើងវិញ ១២ដង ក្រោយពេលមានការធ្លាក់ចុះដល់កម្រិតកំណត់ត្រាមួយ នៅដែលអាជ្ញាធរមានការរឹតត្បឹតខ្លាំងនៅអំឡុងខែកុម្ភៈ ប៉ុន្តែវាកើនឡើងមកវិញដោយសារពលរដ្ឋប្រញាប់ឈប់ពាក់ម៉ាស់ និងមិនបានបន្ដរក្សាគម្លាតឱ្យត្រឹមត្រូវនោះទេ។ ដូច្នេះគិតត្រឹមថ្ងៃច័ន្ទ ចំនួននៃការឆ្លងជំងឺ COVID-19 បានកើនដល់ ១២.៦ លាននាក់ បន្ទាប់ពីមានពលរដ្ឋចំនួន ១០៣,៥៥៨ នាក់ បានឆ្លងជំងឺ COVID-19 ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។ ចំណែកការស្លាប់ថ្មីមានចំនួនតែ ៤៧៨ នាក់ប៉ុណ្ណោះ ដែលនាំឱ្យចំនួនសរុបកើនដល់ ១៦៥,១០១នាក់ ធ្វើឱ្យវាក្លាយជាប្រទេសមានអត្រាការស្លាប់តិចបំផុតក្នុងពិភពលោក៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: