រន្ធត់ណាស់! ក្មេងតូចៗកំពុងតែជិះឡានសាលាទៅរៀន ស្រាប់តែគ្រាប់មីស៊ីលធ្លាក់ចំឡាន បណ្តាលឲ្យស្លាប់ និងរបួសរណួករណែលយ៉ាងច្រើន
ក្មេងតូចជនជាតិយេម៉ែនអាយុក្រោម១៥ឆ្នាំ ចំនួន១២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងការវាយប្រហារគ្រាប់មីស៊ីលតាមអាកាសមួយ ដែលធ្វើឡើងដោយក្រុមអន្តរាគមន៍ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតនៅក្នុងប្រទេសយេម៉ែន។ បើយោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា ក្មេងៗ ដែលជាជនរងគ្រោះខាងលើគឺជាសិស្សសាលា ហើយនៅក្នុងថ្ងៃកើតហេតុនោះពួកគេបានជិះរថយន្តរួមគ្នា ដើម្បីទៅសាលារៀន ហើយក៏ទទួលរងនូវការវាយប្រហារនេះតែម្តង ខណៈដែលរថយន្តក្រុងបានបើកជិតដល់សាលារៀនទៅហើយ។
ក្រៅតែពីមានក្មេងៗស្លាប់អស់១២នាក់ នៅក្នុងថ្ងៃកើតហេតុដដែលនោះក៏មានប្រជាពលរដ្ឋម៉ែនចំនួន៥៥នាក់បានស្លាប់ និង ៧៧ នាក់ ផ្សេងទៀតរងរបួសធ្ងន់ស្រាលផងដែរ។ ពេលនេះក្រុមអ្នកជួយសង្គ្រោះ និងក្រុមកាក់បាទក្រហមប្រចាំក្នុងប្រទេសយេម៉ែន កំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះជនរងគ្រោះជាបន្ទាន់ បើមិនដូចនោះទេភាគច្រើននៃជនរងគ្រោះអាចនឹងស្លាប់ជាបន្តបន្ទាប់គ្នា។ គិតមកទល់នឹងពេលនេះនៅមិនមានអង្គការ ឬប្រទេសមហាអំណាចមួយចេញមុខមកថ្កោលទោសចំពោះទង្វើអមនុស្សធម៌នេះនៅឡើយទេ៕



អត្ថបទ៖ ភក្តី
ប្រភព៖ CNN