ចិនមកស្រុកខ្មែរ ប្រើថ្នាំញៀនសប្បាយភ្លេចខ្លួន ត្រូវសមត្ថកិច្ចក្របួចជាប់
ខេត្តព្រះសីហនុ៖ នៅថ្ងៃពុធ ១២ រោធ ខែទុតីយាសាធ ឆ្នាំច សំរិទ្ធសក ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២១ នឹង ៥០ នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនជាតិចិន ម្នាក់ឈ្មោះ LIN NIAN YU ភេទប្រុស ក្នុង ខារ៉ាអូខេ ហាវមិន ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទ កេតាមីន (KETAMIN) ចំនួន ០២ កញ្ចប់ លុយចំនួន១៤០ដុល្លាអាមេរិក និងទូរស័ព្ទ ០១គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងផងដែរថា នៅពេលឃាត់ខ្លួនជនសង្ស័យមិនព្រមសហការជាមួយសមត្ថកិច្ចឡើយ និងព្យាយាមកុហកសមត្ថកិច្ចរហូតដល់ម៉ោង ០១ និង៣០ នាទីរំលងអាធ្រាត ទើបកម្លាំងសមត្ថកិច្ចយើងបន្ត ទៅឆែកឆេរបន្ទប់ជួលលេខ ២០៤ នៅផ្ទះសំណាក់ មករា ស្ថិតនៅជិតឆ្នរអូរឈើទាល ហើយដកហូតបានថ្នាំញៀនប្រភេទកេតាមីន (KETAMIN) ចំនួន ០១ កញ្ចប់ និងដបសំរាប់ជក់ថ្នាំញៀនចំនួន ០១។ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចនគរបាលកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕




