ខ្មែរណូត

ស្វែងរក

  • PR

    បុគ្គលិក វីងម៉ល ទាំងអស់ទទួលបានវ៉ាក់សាំងកូវីដ១៩ រួចរាល់

    BY Liny Chan April 7, 2021
    បុគ្គលិក វីងម៉ល ទាំងអស់ទទួលបានវ៉ាក់សាំងកូវីដ១៩ រួចរាល់

    វីងម៉ល(WingMall) ដែលជាទីផ្សារអេឡិចត្រូនិចដ៏ទំនើប និងពេញនិយមនៅកម្ពុជាបានឲ្យដឹងថា បុគ្គលិកដឹកជញ្ជូន និងបុគ្គលិកក្នុងការិយាល័យទាំងអស់របស់វីងម៉ល បានទទួលវ៉ាក់សាំងកូវីដ១៩ រួចរាល់ហើយ។ រាល់សេវាដឹកជញ្ជូននឹងដំណើរការជាធម្មតា ចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង១០យប់។

    លោកស្រី សួស ពៅមាលា ប្រធានជាន់ខ្ពស់ ប្រតិបត្តិអាជីវកម្ម វីងម៉លមានប្រសាសន៍ថា៖ «សុវត្ថិភាពរបស់បុគ្គលិកនិងអតិថិជនទាំងអស់របស់វីងម៉ល ជាការងារអទិភាពបំផុតដែលយើងត្រូវធ្វើ។ ហេតុដូចច្នេះហើយ យើងបានលើកទឹកចិត្តបុគ្គលិកវីងម៉លទាំងអស់អោយទទួលវ៉ាក់សាំងបង្ការកូវីដ១៩ អោយបានគ្រប់គ្នា។ »

    ទោះបីជាបងប្អូនចង់រក្សាសុវត្តិភាពមិនចេញក្រៅផ្ទះនិង សរាចរណ៍បំរាមគោចរចាប់ពីម៉ោង៨យប់ក៏ដោយ អតិថិជនទាំងអស់នៅតែអាចបញ្ជាទិញអាហារ ភេសជ្ជៈ គ្រឿងទេស ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ និងផលិតផលជាច្រើនផ្សេងទៀតតាមរយៈវីងម៉ល បានយ៉ាងងាយស្រួលនិងមានសុវត្ថិភាពរហូតដល់ម៉ោង១០យប់ព្រមទាំងទទួលបានសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរហូតដល់១០គីឡូម៉ែត ក្នុងរាជធានីភ្នំពេញ ថែមទាំងមានការបញ្ចុះតម្លៃជាច្រើនផ្សេងទៀត។

    លោកស្រី ពៅមាលា បានបន្ថែមទៀតថា ផលិតផលរបស់វីងម៉លគឺសុទ្ធសឹងតែមានស្តង់ដារ ទំនិញមានគុណភាពខ្ពស់ សុវត្ថិភាព អនាម័យល្អ តម្លៃសមរម្យ និងមានសេវាដឹកជញ្ជូនល្អឥតខ្ចោះ។ ការដឹកជញ្ជូនរបស់បុគ្គលិកវីងម៉លទាំងអស់ គឺអាចធានាសុវត្ថិភាព១០០%ជូនដល់អតិថិជនគ្រប់រូប ពីព្រោះអ្នកដឹកទាំងអស់ មានសម្ភារៈការពារខ្លួន ដូចជាម៉ាស់ ស្រោមដៃ អាកុលត្រូវបាញ់ជាប្រចាំមុនប្រគល់ជូនអាហារភ្ញៀវ រក្សារគម្លាតសង្គម ដែលគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

    ដើម្បីប្រើប្រាស់ វីងម៉ល អតិថិជនអាចបង្កើតគណនីវីងបានដោយខ្លួនឯងដោយគ្រាន់តែវាយពាក្យ Wing Money ក្នុង App Store ឬ Play Store និងបំពេញព័ត៌មានតាមការណែនាំជាការស្រេច៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay