ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចាប់ជនល្មោភកាម៣នាក់ ព្យួរក ហើយបាញ់សម្លាប់ចោលនៅមុខមហាជន ក្រោយចាប់រំលោភ និងសម្លាប់ក្មេងស្រីអាយុ១០ឆ្នាំម្នាក់

    BY Khmernote Media August 13, 2018
    ចាប់ជនល្មោភកាម៣នាក់ ព្យួរក ហើយបាញ់សម្លាប់ចោលនៅមុខមហាជន ក្រោយចាប់រំលោភ និងសម្លាប់ក្មេងស្រីអាយុ១០ឆ្នាំម្នាក់

    យេម៉ែន៖ បុរសចំនួន៣នាក់ ត្រូវបានកាត់ទោសប្រហារជីវិត ដោយចងព្យួរកនៅទីសាធារណៈ បន្ទាប់ពីជនល្មើលទាំង៣នាក់នោះ​​បានធ្វើសកម្មភាពចាប់រំលោភ និងសម្លាប់ក្មេងស្រីជនជាតិយេម៉ែនអាយុ១០ឆ្នាំម្នាក់។ ឧក្រិដ្ឋជនទាំង៣នាក់នោះមិនត្រូវបាន គេបង្ហាញអត្តសញ្ញាណនោះទេ តែពួកគេបានប្រព្រឹត្តសកម្មភាពចាប់រំលោភ និងសម្លាប់ក្មេងស្រីរងគ្រោះកាលពីថ្ងៃទី ៨ ខែ សីហា កន្លងទៅនេះ និងត្រូវបានប៉ូលិសចាប់ខ្លួនបានភ្លាមៗផងដែរ ក្រោយពីពួកគេបានធ្វើសកម្មភាពរួច។

    បើយោងតាមប្រជាជនយេម៉ែនម្នាក់ ដែលបានទៅទស្សនាការកាត់ទោសប្រហារជីវិតនេះផ្ទាល់បានឲ្យដឹងថា មុនដំបូងគេបានព្យួរកបុរសទាំង ៣ នាក់នោះ និងបានប្រើរថយន្តស្ទួចទៅលើខ្ពស់ទៀត ដើម្បីឲ្យមហាជនទូទៅបានឃើញ ហើយពេលទម្លាក់ពួកគេចុះមកវិញ ក្រុមទាហ៊ានក៏បានបាញ់ពួកគេបន្ថែមជាច្រើនគ្រាប់ទៀត ដើម្បីឲ្យប្រាកដថា ពួកគេពិតជាបានស្លាប់ពិតមែន។

    សូមបញ្ជាក់នៅក្នុងប្រទេសយេម៉ែន ការរើសអើង និងរំលោភបំពានសិទ្ធ និងរំលោភបំពានផ្លូវភេទលើមនុស្សស្រីកើតមានជារឿយៗ ហេតុដូចនេះហើយទើបនៅក្នុងប្រទេសនេះមានច្បាប់កាត់ទោសជនណាដែលបានចាប់រំលោភមនុស្សស្រីក្នុងលក្ខណៈធ្ងន់ធ្ងរ និងសាហាវដូចនេះ ដើម្បីឲ្យអ្នកផ្សេងទៀតក្លាច និងមិនហ៊ានប្រព្រឹត្តិតាម៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay