ថ្ងៃនេះ ប្រទេសថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៥៥៩នាក់ និងបាត់បង់ជីវិតម្នាក់
- BY
- autoadmin
- April 9, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand សម្រាប់ថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៥៥៩ករណី និងការស្លាប់បន្ថែមម្នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ៣០,៨៦៩ ករណី និងចំនួនអ្នកស្លាប់មានដល់ ៩៦នាក់។ ក្នុងចំណោមករណីថ្មីៗដែលបានកត់ត្រានៅថ្ងៃនេះ គឺមាន ១០នាក់ ជាការនាំចូលពីបរទេស ហើយក្រៅពីនោះសុទ្ធតែជាការចម្លងក្នុងសហគមន៍ទាំងអស់។

នៅថ្ងៃនេះផ្ទាល់ក៏មានអ្នកជំងឺចំនួន ២៧នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ដែលនាំឱ្យចំនួនអ្នកដែលបានជាសះស្បើយកើនឡើងដល់ ២៨,១២៨នាក់ ខណៈអ្នកជំងឺ ២,៦៤៥នាក់ កំពុងសម្រាកព្យាបាលនៅឡើយ។ ក្នុងចំណោមករណីសរុបទាំង ៣០,៨៦៩ករណី គឺមានករណីចំនួន ២៧,៦៨២ ជាការចម្លងក្នុងសហគមន៍ បូករួមទាំង ១៦,៨៣៨ ករណី ជាការរកឃើញតាមរយៈការចុះយកសំណាកពីមន្ត្រីសុខាភិបាល និងអ្នកជំងឺ ៣,១៨៧ នាក់ផ្សេងទៀត គឺជាអ្នកត្រឡប់ពីបរទេសវិញ៕



អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






