ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចំនួនតួលេខអ្នកឆ្លងថ្មីដ៏ច្រើនបំផុតចេញផ្សាយនៅថ្ងៃនេះ ធ្វើអោយចំនួនអ្នកឆ្លងសរុប ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហក់ឡើងដល់ ៣០៧២នាក់

    BY Khmernote Media April 9, 2021
    ចំនួនតួលេខអ្នកឆ្លងថ្មីដ៏ច្រើនបំផុតចេញផ្សាយនៅថ្ងៃនេះ ធ្វើអោយចំនួនអ្នកឆ្លងសរុប ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហក់ឡើងដល់ ៣០៧២នាក់

    នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៧៦នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៧០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៥៧៦នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។

    ក្នុងនោះដែរដោយសារតែចំនួនឆ្លងដ៏ច្រើនមិនធ្លាប់មាននេះដែរ គេសង្កេតឃើញថាចំនួនអ្នកឆ្លងសរុបនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានហក់ឡើងដល់ ៣០៧២នាក់ គិតត្រឹមព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ។ គួរបញ្ជាក់ផងដែរថាក្រសួងសុខាភិបាល បាននឹងកំពុងស្វែងរកកន្លែងសម្រាប់ដាក់អ្នកជំងឺ ៤៩៧នាក់ទៀត ដែលទើបនឹងឆ្លងថ្មីៗកាលពីម្សិលមិញនេះ ដោយនឹងធ្វើការជម្រាបជូនដំណឹងនៅតាមក្រោយនៅពេលដែលរកកន្លែងដាក់សម្រាកព្យាបាលបាន៕

    Share This Post: