កូវីដ-១៩
មិនមែនឆ្លងតែរោងចក្រមួយទេ ! កម្មកររោងចក្រ AM2 ឆ្លងកូវីដ-១៩ ចំនួន២៣នាក់ ក្នុងរបាយការណ៍រដ្ឋបាលរាជធានី
BY Khmernote Media
April 9, 2021
នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៧៦នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៧០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៥៧៦នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ហើយក្នុងនោះមាន ៥៤៤នាក់ជាអ្នកនៅក្នុងរាជធានីភ្នំពេញ។

ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន ៥៤៤នាក់ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានកម្មកររោងចក្រ AM2 បានឆ្លងជំងឺកូវីដ-១៩ ចំនួន២៣នាក់ដែរ ស្របពេលដែលកម្មកររោងចក្រ ឌីន ហាន មានអ្នកឆ្លងថ្មី ២៦១នាក់៕
