ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រីៗប្រយ័ត្នខ្លួន ពេលចូលក្នុងបន្ទប់ផ្លាស់ខោអាវ ប្រយ័ត្នស៊យធំដោយសារប៊ិចបង្កប់កាមេរ៉ានេះ

    BY Khmernote Media August 13, 2018
    ស្រីៗប្រយ័ត្នខ្លួន ពេលចូលក្នុងបន្ទប់ផ្លាស់ខោអាវ ប្រយ័ត្នស៊យធំដោយសារប៊ិចបង្កប់កាមេរ៉ានេះ

    ស្ត្រីជនជនជាតិសឹង្ហ​បុរីម្នាក់បានរកឃើញប៊ិច ដែលមានបង្កប់កាមេរ៉ានៅក្នុងបន្ទប់ប្តូរសំលៀកបំពាក់​​ក្នុងហាងលក់សំលៀកបំពាក់ កីឡាមួយកន្លែងក្នុងប្រទេសសឹង្ហបុរី។ ស្ត្រីរងគ្រោះរូបនេះមានឈ្មោះថា Doreen ហើយនាងបានរៀបរាប់តាមរយៈគណនី Facebook របស់នាងថា នាងបានទៅទិញសំលៀកបំពាក់នៅក្នុងហាងលក់សំលៀកបំពាក់កីឡាមួយកន្លែង ហើយក្នុងពេលទិញនោះនាងបានទៅលសំលៀកបំពាក់នៅក្នុងបន្ទប់មួយ ស្រាប់តែប្រទះឃើញមានប៊ិច ដែលបង្កប់ដោយកាមេរ៉ាមួយនៅពីលើបន្ទប់នោះ។

    នាងក៏បានយកប៊ិចនោះ និងបានទៅសួរនាំបុរសម្នាក់ជាអ្នកលក់ក្នុងហាងនោះ ហើយពួកគេក៏បានប្រកែកគ្នា ខណៈនោះបុរសដែលឈ្មោះថា Jia Jun បានរុញនាងឲ្យដួល នឹងមានស្នាមជាំនៅលើជើងទៀតផង។ ក្រោយមកនាងបានទៅប្តឹងប៉ូលិសដើម្បីដោះស្រាយបញ្ហានេះ ហើយខាងប៉ូលិសបានរកឃើញថាបុរសកំហូចខាងលើនេះបានធ្វើសកម្មភាពនេះរយៈពេល ៩ ខែមកហើយ ហើយពេលនេះដែរខាងប៉ូលិសកំពុងតែចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះករណីមួយនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay